សម្តេចតេជោ៖ ដំណក់ទឹកភ្នែករប​​ស់កូន​ប្រុ​សស្រី​​ នាថ្ងៃទី​ ១២ខែ​កក្កដា ​នេះ​ ….. ​

«ថ្ងៃ ១២ កក្កដា ស្អែកនេះត្រូវជាខួប៤ឆ្នាំនៃមរណះភាពរប​ស់ឪ​ពុកខ្ញុំ​(១២ កក្កដា ២០១៣ – ១២ កក្កដា២​០១៧)។ ដំណក់​ទឹកភ្នែករបស់​កូនប្រុស​ស្រី ចៅ និងចៅទួត​ប្រុសស្រី ​ញាតិមិត្​តជិតឆ្ងាយបាន​ចេញមកដោយក្តីស្រ​ណោះ​អាឡោះ​អាល័យ​។ ​

Image may contain: 1 person
loading...

ម៉ោង៤និង១០នាទីទៀបភ្លឺ ថ្ងៃ១២ កក្កដា ២០១៣ ជាថ្ងៃសោកសៅបំផុតសំរាប់ខ្ញុំបន្ទាប់ពីបាត់បង់ម្តាយនៅថ្ងៃទី១០ ខែ មិនា ១៩៩៨ និងការបាត់បង់កូនប្រុសទី១របស់ខ្ញុំនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ១៩៧៦។ (ចម្រៀងជីវិតអ្នកចំការ វាសនាអ្នកស្រែ) (វាលស្រែស្រណោះ) ដែលខ្ញុំនិពន្ធឡើងបង្ហាញការខិតខំរបស់ឪពុកខ្ញុំដើម្បីកូនៗ ពិសេសរូបខ្ញុំនេះតែម្តងដែលធ្វើអោយគាត់ហូរទឹកភ្នែកច្រើនជាងគេ។

Image may contain: 9 people, people smiling, people standing

ឪពុកខ្ញុំស្រក់ទឹកភ្នែកពេលគាត់ជូនខ្ញុំមកមាត់ទន្លេដើម្បីឡើងកាណូតមកកាន់ក្រុងភ្នំពេញក្នុងពេលដែលខ្ញុំស្ថិតនៅជាកុមារអាយុ១៣ឆ្នាំដើម្បីបន្តការសិក្សា។ គាត់យំនៅពេលឃើញខ្ញុំធ្វើការធ្ងន់បំរើព្រះសង្ឃនៅវត្តនាគវន្តដោយការអូសទឹក រែកទឹកមកដាក់ពាងដែលមានផ្លូវឆ្ងាយ។ ឪពុកខ្ញុំយំនៅពេលខ្ញុំថ្វាយបង្គំលាគាត់ចូលបំរើកងទ័ពរបស់សម្តេចឪនាថ្ងៃ៤ ខែ មេសាឆ្នាំ១៩៧០។ មិនដឹងថាឪពុកខ្ញុំយំប៉ុន្មានដងរយះពេល៩ឆ្នាំពេលខ្ញុំចេញច្បាំងជាមួយចក្រពត្តិអាមេរិក១៩៧០ ដល់១៩៧៥ និងដឹកនាំចលនាតស៊ូផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត ដើម្បីរំដោះប្រជាជននាឆ្នាំ១៩៧៩។

Image may contain: 7 people, people standing

ឪពុកខ្ញុំជាមនុស្សប្រុសតែម្នាក់គត់ដែលផ្តល់ឱវាទអោយខ្ញុំតាំងពីខ្ញុំនៅក្មេងខ្ចីរហូតដល់ដង្ហើមចុងក្រោយរបស់គាត់ បើទោះជាខ្ញុំមានឋានៈខ្ពង់ខ្ពស់គ្រប់គ្រងអំណាចរដ្ឋក៏នៅតែជាកូនរបស់គាត់ដដែលមិនអាចផ្លាស់ប្តូរឋានៈនេះបានឡើយ។

ដើម្បីជាការជូនដំណើរចុងក្រោយដែលគ្មានពេលវិលជួបវិញ កូនបាននិពន្ធចម្រៀង២បទគឺ (ទឹកភ្នែកកូនប្រុស) និងបទ (អកលាទ្រនំ) ដើម្បីជាការចងចាំរបស់កូនចំពោះពុក។

ម៉ែមកចាប់ជាតិក្លាយចៅស្រីរបស់កូនហើយ សង្ឃឹមថាពុកនឹងមកចាប់ជាតិជាមួយចៅពុក២នាក់ដែលកំពុងមានផ្ទៃពោះហើយដឹងថាសុទ្ធតែប្រុសទៀតផង»៕

Image may contain: one or more people and indoor
Image may contain: 18 people, people smiling
Image may contain: 1 person, eyeglasses and closeup

ប្រភព៖ Samdech Hun Sen, Cambodian Prime Minister