ឧកញ៉ា ឌួង ឆាយ ​មានរឿងមិនស្រឡះក្នុងចិត្ត ចង់បកស្រាយឲ្យមហាជនដឹង..!

លោកឧកញ៉ា ឌួង ឆាយ ត្រូវបានមហាជនស្គាល់ថាជាឧកញ៉ាដែលមានចិត្តសន្តោសប្រណីចំពោះអ្នកក្រទីទោល និងតែងតែជួយការងារមនុស្សធម៌មានច្រើនប៉ុន្មានឆ្នាំចុងក្រោយនេះ។ តែជាអកុសល្យកូនប្រុសច្បងរបស់លោកឧកញ៉ា ឌួង ឆាយ ត្រូវបានជួបដ៏កាចសាហាវមួយ ប៉ុន្តែពេលនេះមានការធូស្បើយប្រហែលជា90% ហើយ។

Image may contain: 4 people

ពិតណាស់លោកឧកញ៉ា ឌួង ឆាយ មានមុខចំនួញនិងរបររកស៊ីជាច្រើន និងហាងសក់ស្បែកជើងម៉ាក់ល្បីៗ ដែលនាំចូលផ្តាច់មុខពីបរទេសផងដែរ ​និងកាលពីពេលថ្មីៗនេះលោកក៏ទើបតែបើកហាងមួយទៀតដែលជាហាងនាឡិការម៉ាកល្បីនាំចូលបរទេសផងដែរ ប៉ុន្តែ​ជាក់ស្តែងកាលពីប៉ុន្មានខែមុននេះលោកបានមានគម្រោងបណ្ណាក់ទុក រកស៊ីថ្មីមួយទៀតដោយគម្រោងបើកក្លឹបកម្សាន្តជាមួយនិងមិត្តភ័ក្ករបស់លោកម្នាក់ដែលជាម្ចាស់ក្លឹបRCA ផ្ទាល់ផងដែរ ។ទោះបីជាយ៉ាងណាស់ក៏័យើងនៅមិនទាន់ដឹងថា មូលហេតុអ្វីបានជាម្ចាស់ក្លឹប RCA មិនព្រមចូលហ៊ុនជាមួយលោកឧកញ៉ា ឌួង ឆាយ ហើយថែមទាំងផ្តាច់ទំនាក់ទំនង​ជាមួយលោក ឌួង ឆាយ ទៀត ។ ដោយមានការអក់អន់ស្រពោនចិត្តលោកឧកញ៉ា ក៏សម្រេចចិត្តបើកក្លឹបថ្មីមួយដោយខ្លួនឯងដែលមានឈ្មោះ ថា SOUND CLUB ដែលលោកបំពាក់ទៅដោយសំភារៈម៉ាក់ល្បីៗដែលនាំចូលពីបរទេសតែម្តង ។

Image may contain: 1 person, car and outdoor

តែបើយោងតាមការសរសេររបស់លោកឧកញ៉ា ឌួង ឆាយ នៅក្នុងបណ្តាញសង្គមថា «ចង់ទៅមើលក្លឹប ប្រើសំភារៈជជុះៗ និងមួយទឹកៗ ណាស់, ពីព្រោះមានគេជេរខ្ញុំដល់ហើយថានិយាយខុស, មនុស្សខ្ញុំហ៊ាននិយាយ ហ៊ានធ្វើ ហ៊ានទទួលការរិះគន់ និងហ៊ានទៅមើលផ្ទាល់មិនដែលខ្លាចទេ។ ប៉ុន្តែសួរថាម្ចាស់ក្លឹបហ៊ាននៅចាំទទួលអត់ហើយហ៊ានបង្ហាញអត់? ប្រយ័ត្ននគរបាលទៅវៃខ្នោះដល់ក្លឹប រឿងគំរាមនារីម្នាក់អំពីរូបថតស្រាត។ សូម្បីអាត់សំលេងទី 2 ទូរស័ព្ទទៅនារីម្នាក់នោះបន្ទាប់ពីខ្ញុំបកស្រាយវីដេអូ ក៏ខ្ញុំមានដែរ, និយាយថាមាន ភស្តុតាងសព្វគ្រប់បែបយ៉ាងប៉ុន្តែមិនចង់ធ្វើ, ខ្ញុំខំទប់អស់ហើយពីព្រោះមិនមែនរឿងបុគ្គល។ តែបើចង់សាកតោះ ខ្ញុំធ្វើអោយមើលទាំងអស់គ្នា»

Image may contain: 1 person, sitting and indoor

About Author:

Leave A Comment

Your email address will not be published. Required fields are marked *