រដូវកាលថ្មីនេះ Chelsea ទិញកីឡាAlvaro Marata ពីក្រុមReal Madrid ក្នុងតម្លៃ​ប្រមាណ ៦០លានផោន

ក្រុមChelsea និង ក្រុមReal Madrid បានឈានដល់កិច្ចព្រមព្រៀងក្នុងការចុះហត្ថលេខាយកតារាឆ្នើម Alvaro Morata ក្នុងតម្លៃប្រមាណ ៦០លានផោន។ក្នុងនោះដែរខ្សែប្រយុទ្ធសញ្ជាតិអេស្ប៉ាញបានចរចាលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយក្លឹប អង់គ្លេស និងធ្វើតេស្តសុខភាពរួចរាល់អស់ហើយពោលគឺរង់ចាំតែការបង្ហាញមុខជាផ្លូវការប៉ុណ្ណោះ។

Image result for Alvaro Morata
loading...

Morata គឺជាសមាជិកថ្មីទី៤របស់ក្រុមជើងឯក Premier League បន្ទាប់ពី Willy Caballero, Antonio Rudiger និង Tiemoue Bakayoko។កីឡាករវ័យ២៤ឆ្នាំស៊ុតបញ្ចូលទី២០គ្រាប់រដូវកាលមុនជួយ Real ឈ្នះ La Liga និង Champions League ប៉ុន្តែភាគច្រើនគឺលេងក្នុងនាមជាកីឡាករបម្រុងប៉ុណ្ណោះ។ ការទិញ Morata មកលើកនេះគឺដើម្បីជួយតំបន់ប្រយុទ្ធរបស់ក្រុមលោក Conte ក្រោយពេល បរាជ័យទិញ Lukaku ហើយ Costa ទំនងជាចាកចេញទៀត៕

Related image