ក្រសួងធនធានទឹក៖ ឥទ្ធិពលព្យុះទី៨ ឈ្មោះ សុនកា នឹងធ្វើឲ្យកម្ពុជាមានភ្លៀងខ្លាំងរហូតដល់ចុងខែនេះ សូមបងប្អូនបង្កើនការប្រុងប្រយ័ត្ន

ក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹងបន្ថែម ពីស្ថានភាពអាកាសធាតុ និងស្ថានភាពទឹកជំនន់ ដោយសារឥទ្ធិពលព្យុះទី៨ ឈ្មោះ សុនកា ដែលធ្វើឲ្យកម្ពុជា នឹងមានភ្លៀងធ្លាក់ខ្លាំង ហើយស្ថានភាពទឹកជំនន់នឹងហក់ឡើងខ្ពស់ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែកក្កដា។

ក្រសួងធនធានទឹក ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ព្រោះថា នៅតំបន់ទំនាបកណ្ដាល មានរាជធានីភ្នំពេញ ព្រៃវែង ស្វាយរៀង កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង សៀមរាប និងកំពង់ធំ ខ្យល់កន្ដ្រាក់មានល្បឿនពី១២-១៤ម៉ែត្រ ក្នុងមួយវិនាទី។ ​

loading...