ដឹងតំលៃ​សំបុត្រ​មើល Floyd និង​ McGregor ​ប្រកួតតំលៃប៉ុន្មានអត់?

សំបុត្រ​សម្រាប់​ចូល​ទស្សនា​​ការ​ប្រកួត​ប្រដាល់​សកល​ធំ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​រវាង Floyd Mayweather និង​ Conor McGregor មាន​តម្លៃ​ដ៏​ថ្លៃ​នឹក​ស្មាន​មិន​ដល់​។តាម​កាល​វិភាគ​គូ​ប្រជែង​ទាំង​ពីរ​នឹង​ប៉ះ​គ្នា​ថ្ងៃ​ទី​២៦ សីហា​ នៅ​កីឡដ្ឋាន T-Mobile Arena ដែល​អាច​ផ្ទុក​អ្នក​ទស្សនា​ ២ម៉ឺន​នាក់។

loading...

អ្នក​គាំទ្រ​ទាំង​នោះ​ក្នុង​ម្នាក់​ត្រូវ​ចំណាយ​រហូត​ដល់ ១៥០០០០​ដុល្លារ​អាមេរិក​ដើម្បី​បាន​សំបុត្រ​មួយ​សន្លឹក​។ យ៉ាង​ណា​ក៏​ដោយ​នេះ​ជា​តម្លៃ​ដាក់​លក់​លើ​គេហទំព័រ​ StubHub ហើយ​តម្លៃ​ជាក់​ស្ដែង​អាច​ទាប​ជាង​នេះ​ខ្ទង់​១​សែន​ដុល្លារ​។

Mayweather អាយុ​​៤០ឆ្នាំ​​ធ្លាប់​ចូល​និវត្តន៍​ម្ដង​ហើយ​ ប៉ុន្តែ​សុខ​ចិត្ត​ត្រឡប់​មក​សង្វៀន​វិញ​ តាម​ការ​ស្នើ​របស់​​ McGregor ​ជា​កីឡាករ​វាយ​ដាក់​ទ្រុង។ ពួក​គេ​ទាំង​ពីរ​នឹង​ប្រកួត​លើ​វិញ្ញាសា​ប្រដាល់​សកល​ ដែល​ McGregor មិន​ធ្លាប់​វាយ​ទាល់​តែ​សោះ​ក្នុង​អាជីព៕