ពិតអត់ថា….ចាន់ វឌ្ឍនាកា អត់មានឈ្មោះលេង AFC Cup ជាមួយ​វៀត

ស្របពេលក្រុមជម្រើសជាតិ U-22កម្ពុជា ត្រូវបានប្រមូលផ្ដុំហ្វឹកហាត់ត្រៀមស៊ីហ្គេម នៅម៉ាឡេស៊ី សហព័ន្ធកីឡាបាល់ទាត់កម្ពុជា(FFC) ក៏បានបង្ហាញបញ្ជីឈ្មោះកីឡាករជម្រើសជាតិ ៨នាក់ផ្សេងទៀត ដើម្បីហ្វឹកហាត់រួមគ្នាត្រៀមប្រកួតជម្រុះពូលC នៃពានរង្វាន់ AFC Asian Cup UAE 2019 ដោយត្រូវបើកទ្វាផ្ទះទទួលក្រុមភ្ញៀវវៀតណាមនាខែក្រោយផងដែរ ប៉ុន្ដែក្នុងនោះគ្មានឈ្មោះ ចាន់ វឌ្ឍនាកា នោះទេ ។ ដូច្នេះតើ វឌ្ឍនាកា អត់ឈ្មោះលេងជាមួយវៀតណាម ឬយ៉ាងណា?

Image may contain: 1 person, standing, shoes, beard and outdoor
loading...

លោក Leonardo Vitorino គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា បានឲ្យដឹងថា ទោះបី ចាន់ វឌ្ឍនាកា ពុំទាន់ត្រូវបានកោះហៅមកប្រមូលក៏ពិតមែន ប៉ុន្ដែគេនៅតែជាកីឡាករដ៏មានសក្ដានុពលរបស់ក្រុមជម្រើសជាតិកម្ពុជា ។ ហេតុនេះ ចាន់ វឌ្ឍនាកា ស្ថិតក្នុងក្រសែភ្នែកលោកជានិច្ច ដើម្បីកោះហៅមកជួយក្រុមជម្រសជាតិកម្ពុជា នាពេលខាងមុខ ពិសេសគឺការត្រៀមជួបក្រុមជម្រសជាតិវៀតណាម លើទឹកដីខ្លួននាពេលខាងមុខតែម្ដង ។

Image may contain: 3 people, people playing sport, stadium and outdoor

លោកនិយាយថា «វឌ្ឍនាកា  គឺជាកីឡាករសំខាន់ និងអស្ចារ្យសម្រាប់ក្រុមយើង ប៉ុន្ដែឥលូវគាត់កំពុងប្រកបអាជីពនៅជប៉ុន  ហើយមិនអាចមកជាមួយយើងបាន ដោយសារក្នុងច្បាប់ FIFA យើងអាចកោះហៅកីឡាករមកចូលជម្រើសជាតិបាន លុះត្រាពេល FIFA Day មានន័យថា មុនរយៈពេលតែ ១០ថ្ងៃមុនការប្រកួតផ្លូវការប៉ុណ្ណោះ ដូច្នេះខ្ញុំមិនអាចកោះហៅមកបានទេ…។ ជាការពិតបើសិនជាអាចយក វឌ្ឍនាកា មកហាត់ពេលនេះ ខ្ញុំនឹងយកមកភ្លាម ប៉ុន្ដែដោយសារនេះ គឺជាច្បាប់ ។ ដូច្នេះ វឌ្ឍនាកា នៅតែមានឱកាសមកជួយកម្ពុជា ពេលជួបវៀតណាមនាដើមខែក្រោយ» ។

គួរបញ្ជាក់ថា កីឡាករ ៨នាក់ ត្រូវបានលោក Leonardo កោះហៅប្រមូលផ្ដុំជាមួយក្រុម U-22កម្ពុជា ដើម្បីត្រៀមប្រកួតជម្រុះជើងឯកអាស៊ីខាងលើ រួមមានកីឡាករ កែវ សុខផេង, កីឡាករ ប្រាក់ មុន្នីឧត្តម, កីឡាករ ឃួន ឡាបូរ៉ាវី, រស់ សំអឿន និងស៊ូ  យ៉ាទី, ទិត្យ ឌីណា, ឈិន ឈឿន និងកីឡាករ  ធារី ចន្ថាប៊ីន ៕

Image may contain: 2 people, people playing sport and outdoor