ទម្លាប់​គេង​បែបនេះហើយ ធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នក!

ទម្លាប់នៃការគេងពិតជាសំខាន់ណាស់ ព្រោះបើអ្នកគេងខុសរបៀប វាអាចធ្វើឲ្យអ្នកឈឺចុកចាប់គ្រប់កន្លែង។ ដូចនេះតើមានរបៀបគេងបែបណា ដែលអ្នកមិនគួរគេងនោះ?

-គេងផ្កាប់មុខចុះក្រោម៖

loading...
នៅពេលដែលអ្នកគេងផ្កាប់មុខចុះក្រោម វានឹងអាចធ្វើឲ្យអ្នកឈឺកញ្ចឹងក និងខ្នងបាន ដោយសារតែពេលដែលអ្នកគេងបែបនេះ កអ្នកតែងតែបែរមកឆ្វេង ឬស្តាំ ហើយឆ្អឹងខ្នងអ្នកក៏គ្មានអ្វីទប់ដែរ ដូចនេះអាការៈឈឺកញ្ចឹងក និងខ្នងនឹងកើតឡើងយ៉ាងងាយ។

-គេងដាក់ដៃឡើងលើ៖
នៅពេលដែលអ្នកគេងលើកដៃឡើងលើ វានឹងងាយធ្វើឲ្យអ្នកឈឺស្មាខ្លាំងណាស់ ដោយសារតែអ្នកគេងមិនដឹងខ្លួន ហើយដាក់ក្នុងរយៈពេលយូរ។

-ដាក់ដៃមកមួយចំហៀង៖
នៅពេលដែលអ្នកគេងមួយចំហៀងខ្លួន ដោយបែរទៅខាងឆ្វេង ហើយដៃទាំងសងខាងដាក់ទៅខាងឆ្វេង ទាំងអស់ទៀត នោះវានឹងអាចធ្វើឲ្យដៃរបស់អ្នកឈឺ និងស្ពឹក។ ម្យ៉ាងទៀត វាក៏អាចប៉ះពាល់ដល់សួត និងក្រពះរបស់អ្នកដែរ។ ជាងនេះទៅទៀត វានឹងបង្អាក់មិនឲ្យឈាមដើរបានស្រួលឡើយ។

-គេងដូចទារក៖
នៅពេលដែលអ្នកគេងបែបនេះ ក និងឆ្អឹងខ្នងអ្នក គឺគ្មានអ្វីសម្រាប់ទប់ឡើយ ដូចនេះវាអាចធ្វើឲ្យអ្នកមានអាការៈ ឈឺយ៉ាងងាយ ម្យ៉ាងទៀត វាក៏អាចបង្អាក់ដល់ការដកដង្ហើម របស់អ្នកដូចគ្នាដែរ៕

Related image
Image result for Sleep