ប្រមុខរដ្ឋស្ដីទីសម្ដេច សាយ ឈុំ អញ្ជើញចុះសួរសុខទុក្ខអាជីវករ​លក់ដូរ នៅសង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន

ប្រមុខរដ្ឋស្ដីទីសម្ដេចវិបុលសេនាភក្ដី សាយ ឈុំ នៅព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៧នេះ អញ្ជើញជួបសួរសុខទុក្ខប្រជាពលរដ្ឋ ដែលជាអាជីវករលក់ដូរ គ្រឿងសង្ហារឹម និង​សម្ភារៈការិយាល័យស្ថិត នៅក្នុងសង្កាត់​បឹងកេងកងទី៣ ខណ្ឌ​ចំការមន រាជធានីភ្នំពេញ។

ជាការកត់សម្គាល់ សម្ដេច សាយ ឈុំ តែងតែចុះសួរសុខទុក្ខប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដែលស្ថិតក្នុងលក្ខណៈសាមញ្ញ នៅតាមទីផ្សារ ដូចជាសួរសុខទុក្ខក្រុមអ្នករត់ម៉ូតូឌុប ក្រុមអាជីវករ ក្រុមអ្នករត់ស៊ីក្លូ និងចូលរួមពិធីបុណ្យសពនានាផងដែរ៕

loading...

ប្រពភ: Freshnews