ល្បួងប្រពន្ធគេប៉ុនប៉ងរំលោភតែមិនបានសម្រេចត្រូវនាងប្តឹងអោយប៉ូលីសចាប់វាយខ្នោះល្មម

ភ្នំពេញ ៖ បុរសបានប្រើល្បិចលួងលោមនារីម្នាក់ដែលនាងមានប្តីរួចហើយប៉ុនប៉ងរំលោភសេពសន្ទវៈតែមិនបានសម្រេចត្រូវនាងស្រែកអោយគេជួយនិងប្តឹងប៉ូលីសអោយជួយអន្តរាគមន៍និងឃាត់ខ្លួន កាលថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោង១៧ និង១០នាទី នៅចំណុចក្រុម១ ក្នុងការដ្ឋានសំណង់ ផ្លូវបេតុង ភូមិត្រពាំងស្វាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

ប៉ូលីសបានអោយដឹងថាបុរសជាប់ចោទមានឈ្មោះ ប៉េន សុភ័ណ្ឌ អាយុ៣៣ឆ្នាំ មុខរបរជាងសំណង់ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិកំបូល សង្កាត់កំបូល ខណ្ឌពោធិសែនជ័យ ។ ចំណែកនារីរងគ្រោះ ឈ្មោះ រឿន រាំុ អាយុ២១ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិកំបូល សង្កាត់កំបូល ខណ្ឌពោធិសែនជ័យ ។ មានស្នាមមុតដោយក្រចកនៅលើក្បាលពោះ លើ ក និងលើភ្នែកខាងឆ្វេង ។

loading...

លោក ដួង វណ្ណៈ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលស្តីទីភ្នំពេញថ្មីបានឲ្យដឹងថា មុនពេលកើតហេតុ កាលថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោងប្រហែល១៩ នារីរងគ្រោះបានពឹងជនសង្ស័យខាងលើជា មនុស្សស្គាល់គ្នា និងមានបន្ទប់ជួលនៅជិតគ្នា ឲ្យជូនរូបនាងទៅរកប្តីនៅកន្លែងធ្វើការនៅម្តុំផ្សារធំថ្មី ខណ្ឌដូនពេញ លុះទៅដល់ម្តុំផ្សារធំថ្មី នារីរងគ្រោះ រកប្តីរបស់ខ្លួនមិនឃើញពេលនោះទើបនាងបានឲ្យជនសង្ស័យឌុបខ្លួនត្រឡប់មកផ្ទះវិញ ពេលកំពុងធ្វើដំណើរតាមផ្លូវ ជនសង្ស័យបានប្រាប់នារីរងគ្រោះថា ខ្ញុំចូលទៅកន្លែងធ្វើការមួយភ្លេត (កន្លែងកើតហេតុ) ពេលទៅដល់ជនសង្ស័យបានហៅអ្នកធ្វើការសំណង់ជាមួយគ្នា ទៅទិញស្រាបៀរផឹកជាមួយនាងរងគ្រោះ ពេលផឹកស្រាបៀររហូតដល់ម៉ោង២២ និង៣០នាទីយប់ ថ្ងៃ៤ ខែសីហា ឆ្នាំ២០១៧ ដោយមានសភាពស្ងាត់ ជនសង្ស័យបាន និយាយទៅកាន់នារីរងគ្រោះថា មិនបាច់ទៅផ្ទះទេ ពេលនោះនាងរងគ្រោះមិនព្រម តែជនសង្ស័យបានធ្វើសកម្មភាពចាប់អូសដៃនាងរងគ្រោះ ប្រឡេះឡេវខោ និងគំរាមនាងមិនអោយស្រែក ។

បន្ទាប់មកនាងរងគ្រោះ និងជនសង្ស័យបាន ប្រតាយប្រតប់គ្នា រួចនាងបានរត់ចេញគេចខ្លួនពីកណ្តាប់ដៃប្រុសព្រាននោះ។ លុះដល់ម៉ោង៥ និង១០នាទីទាបភ្លឺ ថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៧ នាងរងគ្រោះបានជួបប្តីក៍និយាយប្រាប់ពីដំណើររឿងដែលកើតឡើងកាលពីពេលយប់ អោយប្តីដឹង។ និងបាននាំគ្នាមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី រហូតដល់ម៉ោង ១៧ និង១០នាទី ថ្ងៃ.ខែ.ឆ្នាំដដែល ទើបនគរបាលប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី ធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើយកមកធ្វើការ សាកសួរតែម្តង ។បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាន នគរបាលខណ្ឌសែនសុខដើម្បីអនុវត្តតាមនិតិវិធី ៕

Image may contain: 3 people, people standing
Image may contain: one or more people and people standing