ក្តៅៗ! Ronaldo ​រអិល​ជើង​ ពេល​ចុះ​ពី​ឡាន​ក្រុង​ មុន​ប៉ះ​ Man Utd ​យប់​នេះ..!

Cristiano Ronaldo ​តារា​ឆ្នើម​ក្រុម​ Real Madrid ​បាន​រអិល​ជើង​​ស្ទើរ​តែ​ផ្ងាក​ក្រោយ​ ពេល​ចុះ​ពី​រថយន្ត​ក្រុង​ នៅ​ប្រទេស​ម៉ាហ្សេដូនៀរ​ ដើម្បី​ត្រៀម​ប្រកួត​ UEFA Super Cup ​​ប៉ះ​ក្រុម​​បិសាច​ក្រហម​ Manchester United ​នៅ​វេលា​ម៉ោង​០១:៤៥​នាទី​យប់​នេះ។

loading...

កីឡាករ​វ័យ​៣២​ឆ្នាំ ​​បាន​ធ្វើ​ដំណើរ​ជាមួយ​រថយន្ត​ក្រុម​របស់​ក្រុម​ ប៉ុន្តែ​ពេល​ទៅ​ដល់​ទីក្រុង​ Skopje រូប​គេ​ក៏​បាន​ដើរ​ចុះ​ពី​ឡាន ​​ហើយ​ក៏​ជាន់​កម្រាល​ព្រំ​ពណ៌ស​​រអិល​ជើង​តែ​ម្តង​ តែ​សំណាង​ល្អ​ប្រធាន​ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់​រូប​នេះ​ ​អាច​ទប់​ជំហរ​ជាប់​មិន​ឲ្យ​ដួល​នោះ​​ទេ ​​ខណៈ​ដែល​​ហេតុការណ៍​​នេះ​ បាន​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ក្រុម​ Real Madrid ​ជា​ច្រើន​ ភ័យ​ខ្លាច​ CR7 ​មាន​របួស​ ធ្វើ​ឲ្យ​ខក​ខាន​ប្រកួត​សំខាន់​នេះ។ ​យ៉ាងណាក្តី ​Ronaldo ​ពុំ​មាន​បញ្ហា​របួស​អ្វី​នោះ​ទេ។​

Related image

CR7 ​នៅ​មិន​ទាន់​បង្ហាញ​ខ្លួន​ឲ្យ​ក្រុម​លោក​ Zinedine Zidane ​​មួយ​ប្រកួត​នៅ​ឡើយ​ទេ ​នៅ​រដូវ​ក្តៅ​នេះ​ បន្ទាប់​ពី​សម្រាក​ក្រោយ​ជួយ​ជម្រើស​ជាតិ​នៅ​ Confederations Cup ​ប៉ុន្តែ​រូប​គេ​ ត្រៀម​នឹង​ចូល​​លេង​ប៉ះ​ Man Utd ​ដែល​ជា​ក្រុម​ចាស់​របស់​គេ ​មុន​ផ្ទេរ​ទៅ​អេស្ប៉ាញ ​ក្នុង​តម្លៃ​៨០​លាន​ផោន ​កាល​ឆ្នាំ​២០០៩ ​នៅ​យប់​នេះ​តែ​ម្តង។

Image result for ronaldo 2017

រីឯ​ Gareth Bale ​ដែល​អ្នកចាត់ការ​ Jose Mourinho ​បាន​បង្ហើប​ថា ​ចង់​ទិញ​យក​ទៅ​កីឡដ្ឋាន​ Old Trafford ​នោះ​ ក៏​​ត្រៀម​នឹង​ចូល​លេង​ឲ្យ​ក្រុម​ស្តេច​ស​យប់​នេះ​ដូច​គ្នា។ Zidane ​បាន​និយាយ​ថា៖ “អ្វី​ដែល​សំខាន់​គឺ ​យើង​មាន​កីឡាករ​មក​ជុំ​គ្នា​ស្ទើរ​ទាំង​អស់​ហើយ។ Bale ​បាន​ហ្វឹកហាត់​យ៉ាង​ល្អ ​ដូច្នេះ​​គាត់​ពិត​ជា​សំខាន់​ណាស់​សម្រាប់​យើង​។ តាំង​ពី​ចុង​​រដូវ​កាល​មុន​ គាត់​មាន​បញ្ហា​របួស​ច្រើន​ ប៉ុន្តែ​ពេល​នេះ​ គាត់​បាន​ត្រៀម​ខ្លួន​រួច​រាល់​ហើយ”៕

Image result for ronaldo 2017

ប្រភព៖ The Sun