គ្រោះរញ្ជួយដីមួយទៀតនៅចិន ​កម្រិត៦.៦រិចទ័រ វាយប្រហារលើ​ខេត្ត​ Xinjiang ខ​ណៈគ្រោះ​រញ្ជួយដីយ​ប់មិញ​ កម្រិត៧រិច​ទ័រស្លាប់មនុស្សកើ​នឡើង៩នា​ក់

(ចិន)៖ យោងតាមសារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយនៅព្រឹកថ្ងៃនេះថា គ្រោះរញ្ជួយដីមួយកន្លែងទៀតនៅប្រទេចិន កម្រិត៦.៦រិចទ័រ វាយប្រហារលើខេត្ត Xinjiang នៅវេលាម៉ោង ៧៖២៧នាទីព្រឹកថ្ងៃទី០៩ ខែសីហានេះ (ម៉ោងនៅប្រទេសចិន) បន្ទាប់ពីកាលពីយប់មិញ គ្រោះរញ្ជួយដីកម្រិត៧រិចទ័រ បានវាយប្រហារតំបន់ Jiuzhaigou នៃខេត្ត Sichuan ភាគខាងត្បូងឆៀងខាងលិច ប្រទេសចិន បណ្តាលឲ្យស្លាប់ភ្ញៀវទេសចរ៩នាក់ និងរងរបួស៦៣នាក់ផ្សេងទៀត។

loading...

មជ្ឈមណ្ឌលប្រព័ន្ធគ្រោះរញ្ជួយដីរបស់ចិន ចុះផ្សាយថា គ្រោះរញ្ជួយដីនេះមានកម្រិត១១គីឡូម៉ែត។

សូមជំរាបថា កាលពីយប់មិញ គ្រោះរញ្ជួយដីកម្រិត៧រិចទ័រ បានវាយប្រហារតំបន់ Jiuzhaigou នៃខេត្ត Sichuan ភាគខាងត្បូងឆៀងខាងលិច ប្រទេសចិន នាវេលាម៉ោង ប្រមាណ៩៖១៩នាទីយប់ថ្ងៃអង្គារនេះ, នេះបើតាមមជ្ឈមណ្ឌលប្រព័ន្ធគ្រោះរញ្ជួយដីរបស់ចិន ចុះផ្សាយដោយសារព័ត៌មាន ស៊ិនហួរ ផ្សាយឲ្យដឹងនៅយប់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៧នេះ។

ក្រុមមន្ត្រីក្នុងតំបន់បានឲ្យដឹងថា គ្រោះរញ្ជួយដីកម្រិតធ្ងន់នេះ បានសម្លាប់ក្រុមភ្ញៀវទេសចរចំនួន៥នាក់ និងបានបណ្តាលឲ្យមនុស្ស ចំនួន៦៣នាក់ទៀត ទទួលរងរបួសផងដែរ។ មជ្ឈមណ្ឌលប្រព័ន្ធគ្រោះរញ្ជួយដីរបស់ចិន បានឲ្យដឹងតាមរយៈសេចក្តីថ្លែងការណ៍របស់ខ្លួនដែរថា គ្រោះរញ្ជួយដីនេះ បានវាយប្រហារនៅជម្រៅប្រមាណ ២០គីឡូម៉ែត្រ នៅក្រោមដី៕

Image may contain: one or more people, people standing, night and outdoor
Image may contain: one or more people
Image may contain: 3 people, people standing and outdoor
Image may contain: 2 people