Full MV ​បទ “ទៅ​លេង​បុណ្យ​ភ្ជុំ​” របស់​ ពែកមី​ និង ខ្ញុង​ ធ្វើឲ្យអ្នកទស្សនាកាន់តែ​នឹក​ស្រុក ​និង​ឪពុក​ម្ដាយ​ ….

យប់​មិញ​នេះ ​Full MV ​បទ​ “ទៅ​លេង​បុណ្យ​ភ្ជុំ​” របស់​តារា​ចម្រៀង​លោក​ ពែកមី​ និង​អ្នក​មេម៉ាយ​កូន​មួយ ​ខ្ញុង​ ត្រូវ​បាន​ផលិតកម្ម​ ថោន​ ចេញ​នៅ​លើក ​Page​ Official Town Production​ ដែល​មាន​អ្នក​ចូល​ទស្សនា​មាន​ចំនួន​រហូត​ដល់ ​72K ​Views ក្នុង​រយៈពេល​តែ​១៥​ម៉ោង​ទេ​។
loading...

បទ​ “ទៅ​លេង​បុណ្យ​ភ្ជុំ​” ដ្បិតតែ​ជា ​Melody ​ជំនាន់​ដើម​ ប៉ុន្តែ​នៅ​ពេល​តារា​កំប្លែង​ទាំង​ពីរ​ដួង​លើក​មក​ច្រៀង​ជា​ថ្មី​ ក៏​ទទួល​បាន​ការ​គាំទ្រ​ពី​សំណាក់​ទស្សនិកជន​ជា​ច្រើន​ ហើយ​បទ​នេះ​ក៏​កំពុង​តែ​ដុត​អារម្មណ៍​កូន​ខ្មែរ​ឲ្យ​នឹក​ស្រុក​ នឹក​ឪពុក​ម្ដាយ ​សាច់ញាតិ​ នៅ​ឯ​ស្រុក​កាន់​តែ​ខ្លាំង​ផង​ដែរ​ ព្រោះ​រដូវ​បុណ្យ​ភ្ជុំ​កាន់​តែ​ខិត​ជិត​មក​ដល់ ​ជា​ឱកាស​បាន​ទៅ​ជួប​ជុំ​គ្នា​៕

តោះទស្សនាបទចម្រៀងថ្មីខាងក្រោម៖

ប្រភព: Kqube