ថ្ងៃនេះ..យុត្ថារ៉ា ឆានី បង្ហាញមុខកូនប្រុស-ស្រី៨នាក់ ​​ដែលគ្មានអ្នកដឹងកន្លងមក..!

តារាសម្តែងជើងចាស់ល្បីឈ្មោះ និងជាអតីតស្វាមីអ្នកនាង ចន ច័ន្ទលក្ខិណា គឺលោក យុត្ថារ៉ា ឆានី បានទម្លាយរឿងពិតរបស់ខ្លួនក្រោយពីជោគជ័យក្នុងជំនួញ។ រឿងរ៉ាវដែលមហាជនមួយចំនួនធំមិនធ្លាប់បានដឹងពីមុននោះគឺ តារារូបនេះមានកូនប្រុសស្រីសរុបទាំងអស់ដល់ទៅ៨នាក់ ឯណោះ។

លោក យុត្ថារ៉ា ឆានី បានរៀបរាប់នៅលើ Facebook របស់លោកថា៖ចាប់តាំងពីធ្វើពិធីឡើងជំនាងផ្ទះថ្មីមក ជោគជាតារាសីរបស់ខ្ញុំបាទក៍ចេះតែរំកិលឡើងជាលំដាប់ ថ្ងៃនេះមានអារម្មណ៍រីករាយណាស់ ចង់បង្ហាញកូនប្រុសស្រីរបស់ខ្ញុំទាំងអស់ឲបងប្អូនស្គាល់ទាំងអស់ម្តងចុះ ១ ឆានី ហង្សាចូលលី ភេទស្រី អាយុ ១១ ឆ្នាំ
២ ឆានី អមិដា ភេទស្រី អាយុ ៩ ខែ
៣ ឆានី ចូលឌៀ ភេទប្រុស អាយុ ៥ ខែ ( នៅក្នុងផ្ទៃ)
៤ ឆានី វីរៈដែន ភេទប្រុស អាយុ ១០ ឆ្នាំ
៥ ឆានី សូនីតា ភេទស្រី អាយុ ១៤ ឆ្នាំ
៦ ឆានី ណារីកា ភេទស្រី អាយុ ១២ ឆ្នាំ
៧ឆានី ណារីហ្សា ភេទស្រី អាយុ ៦ ឆ្នាំ
៨ ឆានី លឹមហេង ភេទប្រុស អាយុ ៣ ឆ្នាំ

About Author:

Leave A Comment

Your email address will not be published. Required fields are marked *