តារាចម្រៀងOriginal song កញ្ញា ADDA ត្រូវតែង​តាំងជា​អគ្គរាជទូសុច្ឆនៈក្នុងអ​ង្គការអន្ត​រជាតិ

ម្ចាស់​ពាន Best Female Singer ប្រចាំ​កម្មវិធី​ The MIC Cambodia កញ្ញាអេដា ត្រូវ​បាន​តែងតាំង​ជា​អគ្គរាជទូត​សុច្ឆន្ទៈ​របស់​អង្គការ​អន្តរជាតិ​មួយ​នៅ​កម្ពុជា គឺ​អង្គការ STEM Cambodia ហើយការ​តែងតាំងនេះ​ ​ធ្វើ​ឡើង​នា​ថ្ងៃ​ទី១០ ខែ​សីហា​នេះ ដោយ​មាន​វត្តមាន​លោក Allen Tan ជា​ប្រធាន​អង្គការ STEM Cambodia និង​លោក William Heidt ឯក​អគ្គ​រដ្ឋទូត​សហរដ្ឋ​អាមេរិក ប្រចាំ​កម្ពុជា។

ពិតណាស់ក្រោយ​ទទួល​បាន​តំណែង​នេះ អេដាបាន​បញ្ជាក់​ថា​ខ្លួន​នឹង​គាំទ្រ​រាល់​សកម្មភាព​វិជ្ជមាន​ទាំង​ឡាយ​ដែល​ផ្ដួចផ្ដើម​ដោយ​អង្គការ STEM Cambodia។គួរ​ឲ្យ​ដឹង​ផងដែរថា STEM Cambodia ជា​អង្គការ​មិន​គិត​ប្រាក់​ចំណេញ ដែល​បង្កើត​ឡើង​ដើម្បី​ផ្ដល់​ការ​អប់រំ និង​ជម្រុញ​យុវជន​ជំនាន់​ក្រោយ​ឲ្យ​យល់​ដឹង​ពីមុខ​វិជ្ជា​​វិទ្យាសាស្រ្ដ បច្ចេកវិទ្យា ​វិស្វកម្ម និង​គណិតវិទ្យា។

ក្រៅពី​នៅ​កម្ពុជា អង្គការ​ខាងលើ មាន​ទីទាំង​នៅ​ប្រទេស​ជាច្រើន​ទៀត ដូចជា​សហរដ្ឋ​អាមេរិក ហុងកុង អាហ្រ្វិក អូស្រ្ដាលី កាណាដា តួកគី កាតា និង​វៀតណាម​ជាដើម៕

Image may contain: 6 people, people smiling, indoor
Image may contain: 1 person, smiling, selfie and close-up
Image may contain: 1 person, smiling

About Author:

Leave A Comment

Your email address will not be published. Required fields are marked *