ផន ស្រីខួច លេងស្ទីល​ប្លែក​បែប​យុវវ័យ មានអីឡើងឡូយកប់..!

តារាចម្រៀងផន ស្រីខួច បញ្ចេញស្ទីលថ្មីៗ ប្លែករហូត​មិននឹស្មានថាជាកញ្ញា ផន ស្រីខួច ព្រោះគេឃើញថា នាងតែងតែតែងខ្លួនស្រគត់ស្រគំ តែពេលនេះ បែរជាកា្លយជាតារាចម្រៀងរាំញាក់កន្ត្រាក់អារម្មណ៍វិញម្ដង ដែលតារាចម្រៀងស្រីប្រភេទនេះ គេឃើញមានតែ ឪក សុគន្ធកញ្ញា ទេព បូព្រឹក ពេជ្រ សោភា ប៉ុណ្ណោះ ដែលធ្វើបានល្អខ្លាំង ប៉ុន្ដែ ផន ស្រីខួច ពេលនេះមិនចាញ់ពួកគេប៉ុន្មាននោះទេ ។

loading...

ជាក់ស្ដែង ក្រោមការដឹកនាំរបស់ លោក កៅ សីហា អ្នកដឹកនាំសម្ដែង ដែលមានគំនិតច្នៃប្រឌិតខ្ពស់លំដាប់ប្រទេស បានធ្វើឲ្យវីដេអូចម្រៀងថ្មីរបស់ ផន ស្រីខួច កាន់តែអស្ចារ្យមិនចេញបទចម្រៀងបរទេសឡើយ ។ ក្រៅពីក្បាច់រាំ សំលៀកបំពាក់ ប្លង់ថត ដែលបានសម្រិតសម្រាំង បានធ្វើឲ្យមហាជន កោតសរសើរ នៅសមត្ថភាពដ៏អស្ចារ្យរបស់នាង ដែលពីមុនគិតថា នាងគ្រាន់តែជាតារាចម្រៀងបែបបុរាណៗ ​។

ទោះបីជាយ៉ាងណា ផន ស្រីខួច បានទម្លាយបទចម្រៀងថ្មីប្លែកៗ គឺឃើញមាន ចេះចាក់ឌីជេទៀត ដែលធ្វើអោយអ្នកលេងក្នុង បណ្ដាញសង្គមមួយចំនួនស្រឡាំងកាំងតែម្ដង ព្រោះនាងបញ្ចាញស្ទីលប្លែកមកផ្ទួនៗខ្លាំងពេក។