ពិតមែនឬ? កញ្ញា អ៊ីវ៉ា ផ្លាស់ប្តូរទ្រនំចូលផលិតកម្មហង្សមាស….!

​តារាចម្រៀងសាន់ដេ​ កញ្ញាអ៊ីវ៉ា ដែលមានភាពចម្រូងចម្រាសជាមួយផលិតកម្មសាន់ដេ មួយប្រាវ កាលពីពេលថ្មីៗនេះ ត្រូវបានផលិតកម្មថោន និងហង្សមាស កំពុងចាំត្រងទទួលយកតារាសាច់សខ្ចីរូបនេះ ដោយប្រទាញប្រទង់គ្នាតែម្តង។ ប៉ុន្តែ តាមព័ត៌មានចុងក្រោយថា អ៊ីវ៉ា បានជ្រើសយកផលិតកម្មហង្សមាស ចោលសាន់ដេ ហើយកំពុងត្រៀមបង្ហាញមុខនៅទ្រនំថ្មីផងដែរ…។

​មុនពេលសម្រេចចិត្តចូលទៅហង្សមាស អ៊ីវ៉ា ចង់ចូលទៅផលិតកម្មថោន តាមកែវ វាសនា ដែរ ហើយឪពុកនាងក៏ពេញចិត្តឱ្យកូនស្រីចូលទៅថោន ដែរ។ ប៉ុន្តែ ក្រោយពេលដែលឃើញអតីតតារាចម្រៀងរបស់ផលិតកម្មសាន់ដេ គឺលោកកែវ វាសនា ដែលចេញពីសាន់ដេ ចូលថោន នោះស្ងាត់ដូចចោរលួចសេះ ហើយ សុខ ស្រីនាង ដែលចេញពីសាន់ដេ ចូលហង្សមាស បែរជាមានបទចម្រៀងគ្រាន់បើនោះ ស្រាប់តែអ៊ីវ៉ា ប្តូរចិត្តលែងចង់ទៅថោន គឺចង់ដើរតាមគន្លងរបស់ សុខ ស្រីនាង គឺទៅជ្រកក្រោមទ្រនំធំហង្សមាសដែលកំពុងតែមានសមាជិកឡើងគរជើងគ្នានោះ។

លោកអ៊ឹង សុខលាភ អ្នកគ្រប់គ្រងទូទៅផលិតកម្មហង្សមាស ដែលពីមុនតែងតែស្វាគមន៍អ្នកកាសែត រាល់ព័ត៌មានទាក់ទងតារារបស់ខ្លួននោះ មិនលើកទូរស័ព្ទឡើយ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧ ទើបមិនអាចសុំការបំភ្លឺបានឡើយ។

About Author:

Leave A Comment

Your email address will not be published. Required fields are marked *