យប់នេះ កងទ័ពឈរជើងនៅខេត្តព្រះវិហារ ចេញដំណើរទៅស្ទឹងត្រែង ជាមួយអាវុធទំនើប BM21 រាប់សិបគ្រឿង,

យប់នេះ កងទ័ពឈរជើងនៅខេត្តព្រះវិហារ ចេញដំណើរទៅស្ទឹងត្រែង ជាមួយអាវុធទំនើប BM21 រាប់សិបគ្រឿង, អភិបាលខេត្តរៀបចំពិធីជូនដំណើរ ជាមួយនឹងស្បៀងលើកទឹកចិត្ត។

​លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ នៅវេលាម៉ោង០៩៖៣០នាទីយប់ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧នេះ បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងជូនដំណើរទព័ចល័ត ពីខេត្តព្រះវិហារ ទៅខេត្តស្ទឹងត្រែង ដែលក្បួនកងទ័ព បានគេកត់សម្គាល់ឃើញថា បានបំពាក់ដោយអាវុធទំនើប ប្រភេទ BM21 រាបើសិបគ្រឿង ប្រកបដោយអានុភាពខ្លាំងក្លា។

លោកអភិបាលខេត្ត បានផ្តល់នូវស្បៀងអាហារ ដើម្បីលើកទឹកចិត្តដល់កងទ័ព ក្នុងការការពារបូរណភាពទឹកដីរបស់យើង ដោយមិនឲ្យបរទេសណា មកឈ្លានពានបានឡើយ៕

Image may contain: 3 people, people standing and night
Image may contain: 3 people, people standing
Image may contain: 2 people, people standing
Image may contain: 2 people, outdoor

ប្រភព: Freshnews

About Author:

Leave A Comment

Your email address will not be published. Required fields are marked *