អ្នកនាង ឈិន សុធារី បើកហាងថ្មី ក្រោយពីចែកផ្លូវជាមួយស្វាមី..!

អតីត​តារា​ចម្រៀង និង​ពិធី​ការិនី អ្នកនាង ឈិន សុធារី ក្រោយពីមានជម្លោះរហូតដល់ការបាក់បែកគ្នាជាមួយនឹងស្វាមី​ជា​តារា​សម្តែង​លោក សុវណ្ណ មករា ដែល​បែក​ចិត្ត​ទៅ​មាន​ស្រីកំនាញ់ ដោយអ្នកនាងត្រូវទទួលបន្ទុកចិញ្ចឹមកូនភ្លោះ។

នៅល្ងាចថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧ នេះ អ្នកនាងបានបើកភោជនីយដ្ឋានខ្នាតតូចមួយមានឈ្មោះថា “កូន​ភ្លោះ ឬ Twin House” ដែលមានទីតាំងស្ថិត​នៅ​ក្នុង​ខណ្ឌ​ទួលគោក។

ដោយប្អូនស្រីអ្នកនាង ឈិន សុធារី ក៏បាន​បង្ហោះ​សារ​ប្រកាស​ដំណឹង​បើក​ភោជនីយដ្ឋាន​ខ្នាត​តូច មាន​ឈ្មោះ​ភោជនីយដ្ឋាន​កូនភ្លោះ​នោះ​តាម​បណ្តាញ​ហ្វេសប៊ុក​នាង​​ថា៖ “ចាប់បើកថ្ងៃនេះហើយចាស ភោជនីយដ្ឋាន “ផ្ទះកូនភ្លោះ” របស់បងស្រី ឈិនសុធារី ជួយគាំទ្រផងណាបងៗ ផ្ទះតូចទេ អាជីវកម្មក៏តូចដែរប៉ុន្តែចិត្តនៃការតស៊ូរបស់យើងធំ Our small restaurant is now open, please come to support”៕

About Author:

Leave A Comment

Your email address will not be published. Required fields are marked *