រថភ្លើងពីរខ្សែបុកគ្នាលាន់ដូចរន្ទះបាញ់នៅអេហ្ស៊ីប «ផ្តាច់យកជីវិតមនុស្ស ៤៩នាក់ និងរបួសជាង ១០០នាក់»

មនុស្សយ៉ាងតិច ៤៩នាក់ បានបាត់បង់ជីវិត និង១០០នាក់ផ្សេងទៀត បានទទួលរងរបួសយ៉ាងដំណំ បន្ទាប់ពីរថភ្លើងចំនួនពីរគ្រឿងបានបុកគ្នាយ៉ាងពេញ​ទំហឹង នៅក្នុងទីក្រុង Alexandria តាមបណ្តោយ​ឆ្នេរ​ភាគខាងជើងនៃប្រទេស​អេហ្ស៊ីប កាលពីយប់ថ្ងៃ​សុក្រម្សិលមិញ​នេះ។ នេះបើតាម​សេចក្តីថ្លែងការណ៍​ពី​ក្រសួង​សុខាភិបាល​​អេហ្ស៊ីប ដកស្រង់ដោយ​​សារព័ត៌មានចិន CGTN នៅព្រឹក​ថ្ងៃសៅរ៍ ទី១២ ខែសីហា ឆ្នាំ២០១៧។

អាជ្ញាធរផ្លូវដែក​របស់ប្រទេសអេហ្ស៊ីប​បានឲ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់​ដ៏រន្ធត់ខាងលើ បានកើតឡើង​នៅពេលដែល​រថភ្លើងមួយគ្រឿង​មានលេខសម្គាល់ ១៣ ធ្វើ​ដំណើរមកពីរដ្ឋធានីគែរ ឆ្ពោះទៅកាន់​ទីក្រុង Alexandria បានទៅបុកកន្ទុយរបស់រថភ្លើងមួយគ្រឿង​ផ្សេងទៀត​លេខ ៥៧១ មានគោលដៅមកពីទីក្រុង Port Said ទៅកាន់​ទីក្រុង Alexandria ដូចគ្នា។

loading...

គួរបញ្ជាក់ថា យ៉ាងណាមិញ​មូលហេតុ​ដែលបានបណ្តាលសោ​កនាដកម្ម​នេះឡើង​នោះ ពុំទាន់ត្រូវបានដឹងច្បាស់នៅឡើយទេ ខណៈអាជ្ញាធរអេហ្ស៊ីបនៅតែកំពុងធ្វើការស៊ើបអង្កេតនៅឡើយ៕

ប្រភព: Freshnews