ក្រោយ​ពីភ្លៀងធ្លាក់មួយ​យប់​ទល់ភ្លឺ ជំនន់ទឹកភ្លៀង​​លិច​ផ្លូវជាតិលេ​ខ៣ លេខ​៤និង​ផ្ទះ​ប្រជាព​លរដ្ឋនៅ​ស្រុក​ព្រៃនប់​

(ព្រះសីហនុ)៖ នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧នេះ ជំនន់ទឹកភ្លៀង បានឡើងខ្លាំង លិចហូរកាត់ថ្នល់មួយផ្នែកលើផ្លូវជាតិ៣ ក្នុងឃុំទឹកថ្លា, ឃុំទឹកល្អក់, ​ឃុំសាមគី្គ និងឃុំមួយចំនួនទៀត តាមផ្លូវជាតិលេខ៤ ក្នុងស្រុកព្រៃនប់ ព្រមទាំងផ្ទះប្រជាពលរដ្ឋមួយចំនួនរងផលប៉ះពាល់​។

Image may contain: one or more people, people standing and outdoor
loading...

កម្លាំងមូលដ្ឋានកំពុងឈរជើងនៅកន្លែងដែលរងគ្រោះបាន​ផ្សព្វផ្សាយ ណែនាំដល់ប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ពិសេសក្មេង និងចាស់ជរា​។សូមជម្រាបថា ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីប្រកាសព័ត៌មានមួយ ដោយបានឲ្យដឹងថា ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧នេះ កម្ពុជាទទួលរងនូវសម្ពាធទាប ពីសមុទ្រចិនខាងត្បូង ដូច្នេះហើយនឹងមានភ្លៀងធ្លាក់ ខ្យល់កន្ដ្រាក់ និងរន្ទះ នៅតាមបណ្ដាខេត្តមួយចំនួន។

Image may contain: one or more people, people walking, people standing, basketball court and outdoor

តាមសេចក្ដីជូនដំណឹង បានបញ្ជាក់ថា នៅតំបន់ទំនាបកណ្ដាល តំបន់ខ្ពង់រាប និងតំបន់មាត់សមុទ្រ ​ផ្ទៃមេឃមានសភាពអាប់អួ មានពពកច្រើនដេរដាស ដែលអាចនឹងមានភ្លៀងធ្លាក់ពីមធ្យមទៅខ្លាំង លាយឡំជាមួយផ្គរ រន្ទះ និងទឹករលកសមុទ្រមានកម្ពស់ខ្ពស់ៗ៕

Image may contain: one or more people and outdoor
Image may contain: house and outdoor
Image may contain: sky, outdoor and nature