បុត្រីក្សត្រថៃកំពុងកាន់អំណាច ចូលរួមប្រកួត​ជិះសេះនៅស៊ីហ្គេមឆ្នាំនេះ​

ព្រះនាង Sirivannavari Nariratana ព្រះជន្ម ៣០ព្រះវស្សា នឹង​ចូលរួមប្រកួត​ជិះសេះ នៅ ស៊ីហ្គេម ក្នុងឆ្នាំ​នេះ​។​ព្រះនាង Sirivannavari Nariratana ​គឺជាបុត្រីតែម្នាក់គត របស់ស្តេចថៃ ដែលកំពុងកាន់អំណាច និងត្រូវជាចៅក្សត្រអង្គមុន Bhumibol ។​


loading...
បុត្រីរបស់ក្សត្រកំពុងកាន់អំណាច របស់ថៃ​គឺជា​អត្តពលិក ដ៏មានទេពកោសល ។ នៅឆ្នាំ​២០០៥ ព្រះនាងបានចូលរួម ប្រកួតកីឡាស៊ីហ្គេម និង បានឈ្នះមេដាយមាស លើកីឡាវាយសី ។ ក្រោយមកទៀតព្រះនាង ក៏បានប្តូរមកជិះសេះដែល ជាកីឡាដ៏ពេញនិយម ក្នុងសែស្រឡាយរាជវង្ស ។ ព្រះនាង ខាងលើធ្លាប់បានចូលរួម ប្រកួតកីឡាស៊ីហ្គេម ឆ្នាំ​២០១៣ និង អាស៊ីហ្គេម ឆ្នាំ​២០១៤ ហើយនៅឆ្នាំនដែរ ព្រះនាងបានប្តេជ្ញាចិត្ត ដណ្តើមមេដាយមាស​អោយបានច្រើន ក្នុងការប្រកួត នៅម៉ាឡេស៊ី ឆ្នាំ​នេះ​។​ព្រះនាង Sirivannavari Nariratana ជាអ្នករចនាម៉ូដផងដែរ ដោយនៅប៉ារីស ព្រះនាងបានបង្កើតគំនិតច្នៃប្រឌិត បែបអឺរ៉ុប ដោយធ្វើទំនើបកម្មទៅជា​សម្លៀកបំពាកជាតិសាសន៍ថៃ​៕

Related image
Image result for Sirivannavari Nariratana