​សំណាង​មនុស្ស​មើល​ពុំ​ឃើញ​មែន​! បុរស​ក្រីក្រ​ដើរ​ផ្សងព្រេង​លើ​ភ្នំ​ស្វែងរក​ថ្ម​រូ​ប៊ី​តាម​អ្នកភូមិ​តំណាល មានអី ស្រាប់តែ​ឃើញ​….​មាន​មែន​!

​បុស​ម្នាក់​នៅ​ក្វាង​ស៊ី ប្រទេស​ចិន ព្រោះតែ​ជីវភាព​ក្រលំបាក ក៏​ផ្សងព្រេង​ដើរ​ជីក​កកាយ​ថ្ម​នៅ​ជំរាលភ្នំ​មួយ នា​ខេត្ត​ក្វាង​ស៊ី បំណង​បាន​ស្វែង​រកឃើញ​ថ្ម​រូ​ប៊ី​ដូចដែល​ចាស់ៗ​នៅ​ទីនោះ តែង​តំណាល​តៗ​គ្នា ។ គាត់​បាន​កកាយ​ប៉ះ​ថ្ម​១​ដុំ​រាង​ចម្លែក តែ​មើ​លពី​ខាងក្រៅ​វា​ស្រដៀង​នឹង​ថ្ម​ធម្មតា​ដទៃទៀត ។​

​គាត់​ក៏​យក​ពូថៅ​វាយ​បំបែក​១​ជ្រុង ស្រាប់តែ​ឃើញ​សាច់​ថ្ម​ខាងក្នុង​ឡើង​ក្រហម​…. ។ គត់​ក៏​ប្រញាប់ប្រញាល់​នាំយក​ដុំថ្ម​នោះ​វិល​ត្រឡប់មកផ្ទះ ។​គាត់​ក៏​ចាប់ផ្តើម​ពិនិត្យមើល​ដុំថ្ម​នោះ ឃើញថា វា​ពិតជា​រឹង​ណាស់ តែ​សាច់​ថ្ម​ម៉ដ្ឋខៃ ពណ៌​ក្រហម​ក្រ​ម៉ៅ ដូចជា​ត្បូង​ទទឹម ដែល​លោក​ធ្លាប់​ឃើញ និង​ឮ​គេ​និយាយ​តមាត់​គ្នា ។ ដើម្បី​ឲ្យ​ច្បាស់ លោក​បាន​យក​បំណែក​ថ្ម​១​ដុំ​ទៅ​ជួប​អ្នកឯកទេស ។​

loading...

​បន្ទាប់ពី​ការពិសោធន៍ និង​វាយតម្លៃ​ជាច្រើនលើក​មក ដឹងថា​ថ្ម​នេះ​ជា​ថ្ម​រូ​ប៊ី (​ទទឹម​) ដូចដែល​ចាស់ៗ​នៅ​តំបន់​នោះ​តែង​និយាយ ។​​ក្រោយពេល​ទទួលបាន​ល​ទ្ធ​ផល​នេះ បុរស​ខាងលើ​ស្ទើរ​សន្លប់​ស្មារតី ព្រោះ​ពុំ​នឹកស្មានថា វា​មានតម្លៃ​ដ៏​ខ្ពស់​យ៉ាងនេះ​សោះ ។ តម្លៃ​របស់​វា​ប៉ុន្មាន​នោះ គេ​បុំ​បានបញ្ជាក់​ប្រាប់​នោះទេ ។​

ប្រភព:KSN