អាយុ​៤​ឆ្នាំ​រងគ្រោះ​កំបុត​ជើង​ត្រឹម​គល់ភ្លៅ តែ ១៦ ឆ្នាំក្រោយ ស្ទើរ​ពុំ​ជឿថា​នាង​ក្លាយជា​ដួងតារា​ដ៏​ភ្លឺ​ច​ញ្ចា​ច​!

​ខែតុលា ឆ្នាំ​២០០០ នៅ​យូ​ណាន ប្រទេស​ចិន គ្រោះថ្នាក់​ចរាចរណ៍​ដ៏​សាហាវ​មួយ បង្ខំ​ឲ្យ​ក្មេងស្រី​ឈ្មោះ Qian Hongyan ត្រូវ​កាត់​ជើង​ទាំងសងខាង​ដល់​គល់ភ្លៅ​ចោល ដើម្បី​សង្គ្រោះ​ជីវិត ។​

loading...

​ឪពុកម្តាយ​របស់​នាង​អស់សង្ឃឹម ស្រែកយំ​ឡើយ​ខ្សោះ​ទឹកភ្នែក​…. ។ ដើម្បី​ឲ្យ​កូន​អាច​ចលនា​បាន​ទៅនេះ​ទៅនោះ​ដូច​ក្មេង​ដទៃ ឪពុក​របស់​នាង​បានជៀរ​បាល់បោះ​មួយ ដើម្បី «​ដាក់​រាងកាយ​» របស់​នាង​ចូល ។ ពី​នោះ មក​គេ​ហៅ​នាង​ថា «​ក្មេងស្រី​បាល់បោះ​» ។​

​ឆ្នាំ​២០០៥ អាស្រ័យ​ដោយបាន​ការផ្សព្វផ្សាយ​ពី​ប្រព័ន្ធ​ឃោសនា Hongyan ត្រូវបាន​បញ្ជូនទៅ​មជ្ឈមណ្ឌល​ស្តារ​និតិ​សម្បទារ​នៅ​ប៉េកាំង ។ សប្បុរជន​ចង់​ជួយ​នាង​ទទួលបាន​ជីវភាព​រស់នៅ​មួយ​ដូច​មនុស្ស​ធម្មតា ។​

​អ្នកខ្លះ​គិតថា នាង​នឹង​បន្តជីវិត​មួយ​ជាមួយ​អនាគត​ដ៏​ស្រអាប់ ។ ប៉ុន្តែ ផ្ទុយ​មកវិញ នាង​បាន​សុំចូល​រួម​ជាម​យ​យ​ក្លឹប​ហែល​ទឹក​នៅ​យូ​ណាន ។ មួយរយៈ​ក្រោយមក នាង​ក្លាយជា​កីឡាករ​មួយ​ដ៏​ច្នើម ។​

​ការ​ហែល​ទឹក​ចំពោះ​មនុស្ស​ធម្មតា ជា​រឿង​មួយ​លំបាក​ទៅហើយ កុំថាឡើយ​មនុស្ស​ពិការ​ជើង​ដូច​នាង​នោះ ។ នៅ​ឆ្នាំ​២០១១ ពេលដែល​អ្នកកាសែត​សាកសួរ​នាង​ពីបទ​ពិសោធន៍​នៃ​ការ​ហែល​ទឹក នាង​ប្រាប់ថាៈ «​ដំបូង ខ្ញុំ​ពិតជា​មាន​អារម្មណ៍​ថា ពុំ​អាច​ហែល​បានទេ ហើយ​គិតថា​វា​នឹង​ឈ្លក់ទឹក​…» ។​