ទោះបីជាប្អូនពិការដៃពិការជើងមែន តែប្អូនប្រុសម្នាក់នេះមានក្តីប្រាថ្នាចង់រៀន…..

យុវជន រ័ត្ន តុលា មានវ័យ ២០ឆ្នាំ ​បានថ្លែងឲ្យដឹងក្រោយចេញពីប្រឡងបាក់ឌុបថ្ងៃទី១ថា ខ្លួនបានបរាជ័យក្នុងការប្រឡងនេះម្តងកាលពីឆ្នាំទៅ។ យុវសិស្សរូបនេះបន្តថាខ្លួនមានបំណងរៀនបន្តមហាវិទ្យាល័យបើសិនជាប្រឡងជាប់។

loading...

យុវជនពិការដៃទាំងពីរ និងជើងទាំងពីរនេះបន្តថាខ្លួនចង់រៀនមុខវិជ្ជាពត៌មានវិទ្យា។ទោះយ៉ាងណាក្តីស្រម៉ៃរបស់ តុលា មិនទាន់អាចថាបានសម្រេចឬយ៉ាងណាទេដោយថាត្រូវរង់ចាំមើលលទ្ធផលប្រឡងបាក់ឌុប និងមួយទៀតយុវជនរូបនេះថាខ្លួនក៏មិនមានលទ្ធភាពសម្រាប់ផ្គត់ផ្គង់ការសិក្សាដោយខ្លួនឯងនោះដែរ។

តុលា ប្រាប់មូលហេតុដែលខ្លួនចង់រៀនជំនាញព័ត៌មានវិទ្យា ថាៈ « ខ្ញុំស្រលាញ់ជំនាញ IT ព្រោះ នៅពេលទំនេរ ខ្ញុំចូលចិត្តយកទូរសព្ទមិត្តភក្ដិដែលខូចៗមកជួសជុល ខ្លះណាក៏គេឲ្យកម្រៃ ខ្លះណាក៏អត់»។ប្អូនបន្តថាៈ « ឥឡូវខ្ញុំកំពុងគិត ខ្ញុំចង់រៀនអក្សរសាស្ត្រអង់គ្លេសនៅសាលា RULE ដែរ តែខ្ញុំអត់ច្បាស់ទេ»។តុលា បានកំណត់សាលាពីរខ្លួនចង់រៀនបន្ត មួយគឺសាកលវិទ្យាល័យភូមិន្ទភ្នំពេញ(RUPP) និងមួយទៀត សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE)។