wow….ខ្សែក្រវ៉ាត់ដែល McGregor ត្រៀមវាយដណ្ដើមពី Floyd នៅថ្ងៃស្អែកនេះ ដាំសុទ្ធតែពេជ្រ

ការប្រកួតកីឡាករប្រដាល់សកលរវាងអ្នកប្រដាល់មិនដែលចាញ់ Floyd Mayweather និងកំពូលអ្នកប្រដាល់ក្នុងទ្រុង Conor McGregor នឹងធ្វើការប្រកួតនៅថ្ងៃស្អែកនេះហើយនៅក្នុងទឹកដីសហរដ្ឋអាមេរិក នៅក្នុងសង្វៀនប្រដាល់ T-Mobile Arena ក្នុងរដ្ឋ Los Angeles។

ខ្សែក្រវ៉ាត់ដែលកីឡាករ McGregor ត្រៀមវាយដណ្ដើមពីអ្នកប្រដាល់ Floyd Mayweather នេះគឺមានតម្លៃមហាសាលណាស់។ ខ្សែក្រវ៉ាត់ពិភពលោក WBC របស់ Floyd Mayweather នេះគឺផលិតឡើងពី៖

loading...

+ ដាំពេជ្រចំនួន ៣៣៦០គ្រាប់
+ ដាំត្បូងកណ្ដៀងចំនួន ៦០០គ្រាប់
+ ដាំត្បូងមរកតចំនួន ៣០០គ្រាប់
+ មាសចំនួន ២៤ការ៉ាត់
+ ស្បែកក្រពើនាំចូលមកពីប្រទេសអ៊ីតាលី

ខ្សែក្រវ៉ាត់ពិភពលោក WBC នេះត្រូវបានគេអោយឈ្មោះថា “Money Belts” តម្លៃរបស់ខ្សែក្រវ៉ាត់នេះមិនត្រូវបង្ហើបអោយដឹងឡើយ។