ព័ត៌មានលម្អិតជុំវិញករណីឃាតកម្មស្វាមីបាញ់សម្លាប់ភរិយាហើយ បាញ់សម្លាប់ខ្លួនឯងតាមក្រោយ

ឃាតកម្មស្វាមី បាញ់សម្លាប់ភរិយា ហើយបាញ់សម្លាប់ខ្លួនឯងតាមក្រោយ បានបង្កការភ្ញាក់ផ្អើលជាខ្លាំងនៅយប់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៧នេះ។ ឃាតកម្ម ដែលមហាជនចាត់ទុកជាឃាតកម្មដ៏ដ៏សែនរន្ធត់នេះ បានកើតឡើងក្នុងលំនៅដ្ឋានរបស់គូស្វាមីភរិយានេះតែម្តង ស្ថិតនៅសង្កាត់បឹងទំពុន ខណ្ឌមានជ័យ ក្បែរបុរី៩៩៩។

បុរសជាស្វាមីបាញ់សម្លាប់ភរិយា ហើយបាញ់សម្លាប់ខ្លួនឯងជាក្រោយនេះមានឈ្មោះថា ខៀវ កូណែល អាយុ៣៣ឆ្នាំ ជាមន្រ្តីនគរបាល ត្រូវជាកូនបង្កើត របស់លោក ខៀវ កូឡា អ្នកព័ត៌មានជើងចាស់មួយរូបនៅកម្ពុជា ហើយជាបងប្រុសបង្កើតរបស់អ្នកនាង ខៀវ សានសាណា ពិធិការិនីដ៏មានប្រជាប្រិយភាព ប្រចាំស្ថានីយ៍ទូរទស្សន៍ CTN និង MYTV។ លោក ខៀវ កាណែល ក៏ត្រូវជាក្មួយប្រុសបង្កើតរបស់នាយសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ហើយក៏ជាជំនួយការរបស់នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញផងដែរ។

loading...

ដោយឡែកភរិយាវិញមានឈ្មោះ យ៉េង លក្ខិណា អាយុ ៤០ឆ្នាំ គឺបងស្វាមីរហូតដល់ទៅ៧ឆ្នាំ។ ប្រភពខ្លះបានអះអាងថា គូស្វាមីភរិយានេះទើបនឹងរៀបអាពាហ៌ពិពាហ៍ជាមួយគ្នាកាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៧នេះ ពោលបានរយៈពេលជាង៣ខែប៉ុណ្ណោះ។

មិនទាន់ព័ត៌មានច្បាស់ការបង្ហាញមូលហេតុ ដែលនាំឲ្យមានការបាញ់សម្លាប់គ្នានោះឡើយ តែមានការសន្និដ្ឋានខ្លះថា ឃាតកម្មនេះកើតចេញពីភ្លើងប្រចណ្ឌ ជាពិសេសអាចបណ្តាលមកពីស្វាមីស្រឡាញ់ភរិយាខ្លាំងពេក។ ក្រឡេកទៅមើលបណ្តាញសង្គម Facebook របស់គូស្វាមីភរិយានេះវិញ គេឃើញមានតែភាពផ្អែមល្ហែម ហាក់មិនមានបង្ហាញការទាស់ទែងណាមួយនោះឡើយនៅមុនពេលកើតហេតុនេះ។

លោក ខៀវ កូណែល តាមរយៈ Facebook របស់លោក ដែលមានឈ្មោះថា «Konel Leakena» ជាឈ្មោះផ្សំឡើងរវាងឈ្មោះលោក និងភរិយា។ តាមរយៈឈ្មោះលើ Facebook នេះ គេអាចសន្និដ្ឋានថា លោក កូណែល ស្រឡាញ់ភរិយាខ្លាំង ព្រោះសម្បីតែឈ្មោះលើ Facebook ក៏រំលេចឈ្មោះភរិយារបស់លោកផងដែរ។

ក្រៅពីយកឈ្មោះភរិយាមកភ្ជាប់ឈ្មោះខ្លួនដាក់ជាឈ្មោះនៅលើ Facebook ហើយនោះ លោក កាណែល បានបង្ហាញរូបភាពផ្អែមល្ហែមជាច្រើនសន្លឹកជាមួយ ភរិយារបស់លោក មានដូចជារូបភាពក្នុងពេលរៀបអាពាហ៍ពិពាហ៍ និងរូបភាពពេលដើរលេងកម្សាន្តផងដែរ។ លោក កូណែល ធ្លាប់បានសរសេរបង្ហាញពីទំហំ ក្តីស្រឡាញ់នៅក្នុងបេះដូងរបស់លោកចំពោះភរិយាថា «មនុស្សប្រុសកើតមកសម្រាប់តែលួង មិនមែនសម្រាប់ង៉ក់ងរនោះទេ ព្រោះព្រះជាម្ចាស់បាន បង្កើតមនុស្សប្រុសមកឲ្យមានដុះសាច់លើសហើយ… មិនអាចមានអ្វីត្រូវលើសមនុស្សស្រីបានទៀតទេ…លួងរហូតទៅ! សំណព្វ 70 80 90…100 and My Only One!»។

ដោយឡែកនៅលើទំព័រ Facebook ភរិយាវិញ ក៏បានបង្ហាញផ្អែមល្ហែមមិនចាញ់ស្វាមីនោះឡើយ។ តាមរយៈ Facebook ឈ្មោះ «Leakhena Yeng» ស្រ្តីជាភរិយារូបនេះ បានបង្ហាញរូបភាព និងសារផ្អែមល្ហែមជាច្រើនមិនចាញ់ស្វាមីនោះឡើយ។ និយាយជារួមនៅលើទំព័រ Facebook គូស្វាមីភរិយានេះ គឺមានតែភាពល្ហែមប្រៀបដូចស្រមោច និងស្ករទៅហើយ។

បន្ថែមពីលើការបង្ហាញរូបភាពពោរពេញដោយក្តីស្រឡាញ់ហើយនោះ នៅថ្ងៃទី២៦ ខែសីហាម្សិលមិញ ពោលមុនពេលកើតហេតុការណ៍បាញ់សម្លាប់គ្នានេះ ស្រ្តីជាភរិយា ក៏បានបង្ហោះសារបង្ហាញពីការស្រឡាញ់ស្វាមី និងបានអួតសរសើរស្វាមីថា ជាមនុស្ស ដែលតែងតែអនុគ្រោះលើកលែងរាល់កំហុសឆ្គងរបស់ខ្លួន។

ស្រ្តីជាភរិយាបានសរសេរលើ Facebook របស់ខ្លួនយ៉ាងដូច្នេះថា «មានមនុស្សតិចបំផុតដែលអាចអត់ធ្មត់និងភាពឆេវឆាវ គ្មានហេតុផលរបស់យើងបាន តែមានមនុស្សតែម្នាក់ប៉ុណ្ណោះ ដែលក្រៅពីអ្នកមានគុណយើង ដែលព្រមអភយ័អនុគ្រោះ ចំពោះកំហុសគ្រប់យ៉ាងរបស់យើង ព្រោះម្នាក់នោះជាមនុស្ស ដែលស្រលាញ់យើង ខ្លាំងជាងជីវិតរបស់គេ»។

មនុស្សម្នានៅជុំវិញកន្លែងកើតហេតុ បានសម្តែងការសោកស្តាយជាខ្លាំងចំពោះមរណភាពគូស្វាមីភរិយាមួយគូនេះ ហើយអ្នកខ្លះទៀតខ្សឹបខ្សៀវថា ពួកគេមិនគួរណាគិតខ្លីបែបនេះសោះ។ ក៏មានផងដែរថា ការសន្និដ្ឋានពីមនុស្សចោមរោមនៅកន្លែងកើតហេតុថា ការបាញ់សម្លាប់អាចផ្តើមចេញពីក្តីស្រឡាញ់លើសលុបរបស់ស្វាមីចំពោះភរិយា រហូតបង្កើតភ្លើងប្រចណ្ឌភ្លេចការពិចារណា ហើយកើតគំនិតថា «បើខ្លួនមិនបាន នរណាក៏មិនអាចយកមនុស្សដែលខ្លួនស្រឡាញ់នោះឡើយ»៕

Image may contain: 2 people, people sitting, people eating, food and indoor
Image may contain: 2 people, people standing