​អណ្តើកមាស​បី​ឆ្នូត​តម្លៃ​ជិត ៥ ម៉ឺន​ដុល្លារ តែ​អស្ចារ្យ​ណាស់ ម្ចាស់​ពុំ​លក់ សុខចិត្ត​យកទៅ​ព្រលែង​ក្នុង​ទន្លេ​វិញ​

​ថ្មីៗ​នេះ ប្រជា​នេសាទ​សញ្ជាតិ​វៀតណាម អាយុ ៣៧ ឆ្នាំ រស់នៅ​ខេត្ត​ហាន​ឃឿ​ង ពេល​កំពុង​ប្រក​បរបរ​នៅ​ទន្លេ ឡាយ​វូ ចៃដន្យ​ចាប់បាន​អណ្តើក​ចម្លែក​១​ក្បាល ។ ខ្លួន​របស់​ណ្តើ​ក​នេះ​ពណ៌​មាស​ឆ្អិនឆ្អៅ ក្បាល​រលោង ហើយ​ឆ្នូត​របស់​វា​ចែកជា​ក្រឡា​មាន ៣ ឆ្នូត ។​

loading...

​អណ្តើកមាស​នេះ​រាងរៅ​ចម្លែក មាន​ទម្ងន់​ជាង ៣ គីឡូ នេះ​មានតម្លៃ​លើ​ទីផ្សារ​ប្រហែល ១៥.០០០ ដុល្លារ ក្នុង​១​គីឡូ ។​នៅ​ល្ងាច​ថ្ងៃទី​២៥ ខែសីហា នេះ សាស្ត្រាចារ្យ ឌឹ​ក បាន​ប្រាប់ថា វា​មានឈ្មោះ​វិទ្យាសាស្ត្រ​ថា Cuora Trifasciata ហើយដោយ​សារ​វា​មាន​លក្ខណៈ​ស្អាត​ប្រណីត ទើប​មានតម្លៃ​សេដ្ឋកិច្ច​ខ្ពស់ ។ ឈ្មួញ​មកពី​ចិន​ហ៊ាន​ទិញ​១​គីឡូ ប្រមាណ ១៥.០០០ ដុល្លារ ឯណោះ ។​

​ទោះយ៉ាងណា គេ​ពុំ​ទទួលបាន​ចម្លើយ​ថា ហេតុអ្វី​បានជា​វត្ថុ​មានតម្លៃ​បែបនេះ ម្ចាស់​របស់​វា បែរជា​សុខចិត្ត​ព្រលែង​ចូល​ទន្លេ​វិញ ។​​នេះ​ប្រហែល​ជាការ​ប្រោះ​សត្វ​យកបុណ្យ​ហើយ​មើលទៅ ៕​

ប្រភព: KSN