លោកផែង វណ្ណៈ សម្តែងការមិនពេញ​ចិត្តចំពោះចំណាត់ការរបស់តុ​លាការទៅលើ​តារាលក់​ឡេលាប​ស្បែក ​L​ove Riy​a

កាលពីម្សិលមិញនេះមានព័ត៌មានកក្រើកមួយនៅក្នុងសង្គមហ្វេសបុកដោយសារតែ តារាលក់ឡេលាបស្បែកតាម Facebook ដ៏សិចស៊ី «Love Riya» ត្រូវតុលាការសម្រេចឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្ន ដែលធ្វើឲ្យមានការបញ្ចេញមតិជាច្រើនផងដែរ។

loading...

​លោកផែង វណ្ណៈ នៅហ្វេសបុករបស់គាត់វិញ គាត់បញ្ចេញមតិក៏សមហេតុផលម្យ៉ាងដែរ ដោយលោកបានសរសេរថា៖« ដូចជាមិ​នទាន់មានជនរងគ្រោះណាម្នាក់រងគ្រោះដោយសារម្សៅឡេរបស់គាត់ទេ​ បើត្រឹមចាប់អប់រំអោយធ្វើកិច្ចសន្យាបញ្ឈប់សមរម្យពេកហើយមិនគួរយកទៅដាក់គុកទេ​ ។​ ព្រោះទង្វើនាងមិនបានលួចលាក់ទេហើយក៏មិនដឹងថាធ្វើបែបនេះខុសច្បាប់ដែរ​ បើដឹងថាខុសច្បាប់គ្មានអ្នកណាល្ងង់បង្ហោះតាម​ Facebook ជាសាធារណៈ​នោះទេ​ ។ »