ដឹងអត់..កន្លែងណាដែល សុខ ស្រីនាង ប្រាថ្នា..?

តារាចម្រៀងស្រីដែល ល្បីមានសម្រស់ស្រស់ស្អាតពីធម្មជាតិ អ្នកនាង សុខ ស្រីនាង បានឆក់យកប្រជាប្រិយភាពឡើងវិញ បន្ទាប់ពីចូលផលិតកម្មថ្មី។បទចម្រៀងជាច្រើនបទ បានត្រៀមជាស្រេចសម្រាប់ ស្រីនាង ដើម្បីបំពេញចិត្តអ្នកគាំទ្រ ស្របពេលទីផ្សារសិល្បៈកំពុងតែរីកចម្រើន។

Image may contain: 1 person, sky, flower, outdoor and nature
loading...

កំពុងតែមានសន្ទុះទីផ្សារការងារច្រើនផង ម្ចាស់បទ«មនុស្សមានពិស» សុខ ស្រីនាង ហ៊ានធ្វើរឿងមួយ ដែលគ្រប់គ្នាស្មានមិនដល់ ទាល់តែសោះ។ដើម្បីបានទៅទស្សនា សួនផ្កាពណ៌លឿងដែលគេល្បីនោះ តារាស្រីសម្ដីមួយៗ រូបនេះ សុខចិត្តលះបង់ពេលវេលាផ្ទាល់ខ្លួន ដោយងើបតាំងតែពីម៉ោង២យប់ធ្វើដំណើរទៅ សួនផ្កានោះ និងផ្តិតយករូបភាពស្រស់ស្អាត តាមបែបធម្មជាតិ។

Image may contain: 1 person, standing, sky, mountain, nature and outdoor

យើងឃើញថាការលះបង់មួយនេះ មិនអត់ប្រយោជន៏ទេ ព្រោះថាសម្រស់របស់ ស្រីនាង ហាក់កាន់តែលេចធ្លោខ្លាំង អមនឹងទិដ្ឋភាពតាមបែបជនបទ ស្ថិតក្នុងសួនផ្កាដែលកំពុងរីកជាច្រើនបែបនេះ។

Image may contain: 1 person, standing, flower, plant, nature and outdoor

គួរបញ្ជាក់ដែរថា មិនមែនមានតែ សុខ ស្រីនាង ទេដែលបានទៅទស្សនាដោយផ្ទាល់ ក្នុងសួនផ្កាពណ៌លឿងដែលគេល្បីនោះ នៅមានតារាស្រីប្រុសជាច្រើនរូបទៀតក៏បានទៅដល់ទីនោះផ្ទាល់ហើយដែរ៕

Image may contain: 1 person, sky, flower, outdoor and nature
Image may contain: 1 person, smiling, sitting and outdoor
Image may contain: 1 person, standing
Image may contain: 1 person