ខេមរៈ សេរីមន្ត និង ឱក សុគន្ធកញ្ញា បែកធ្លាយសកម្មភាពកំពុងថតMV ថ្មី…

តារាចម្រៀងលោក ខេមរៈ សេរីមន្ត បន្ទាប់ពីបានផ្លាស់ទ្រនំ ទៅកាន់ផលិតកម្មរស្មីហង្សមាស ដោយបានបញ្ចេញចម្រៀងដំបូងជាការស្វាគមន៍នៅក្នុងផលិតកម្មថ្មី។ ជាពិសេសនោះនៅក្នុង lyric video បទចម្រៀង “ស្ទឹងត្រែងបងអើយ” គេសង្កេតឃើញរូបថតប៉ុន្មានសន្លឹកដែល  ខេមរៈ សេរីមន្ត បានថតជាមួយនឹង ដៃគូចាស់របស់ខ្លួនគឹកញ្ញា ឱក សុគន្ធកញ្ញា។


loading...
ក្នុងនោះផងដែរថ្មីៗនេះហ្វេនផេករបស់កញ្ញា ឱក សុគន្ធកញ្ញា ឈ្មោះ sokunkanha fighting បានបង្ហោះរូបភាពនៃសកម្មភាពរបស់ កំពូលតារាចម្រៀង ខេមរៈ សេរីមន្ត និង ឱក សុគន្ធកញ្ញា កំពុងតែហាក់ដូចជាថតរឿង ឬជា Mv ចម្រៀង ប៉ុន្តែពុំទាន់មានការបញ្ជាក់ថាថតអ្វីឲ្យពិតប្រាកដនោះទេ។ ​

ទោះជាយ៉ាងណាក្តីអ្នកគាំទ្រក៏បានធ្វើការកោតសរសើរ និងទន្ទឹងរង់ចាំទស្សនានូវវីដេអូថ្មីរបស់អ្នកទាំងពីរថាយ៉ាងដូចម្តេចដែរ ព្រោះតែខកខានសម្តែងជាមួយគ្នាជាង១០ឆ្នាំមកហើយ៕