តារា​កូន​កាត់​ខ្មែរ​ ឥណ្ឌា ​លេច​មុខ​ភ្លាម​តម្លៃ​ខ្លួន​ស្មើ​តារា​ល្បីៗ

ក​ញ្ញា​ ​ម៉ូ​ក​តា​ ​ម៉ា​ត​ថា​ណា គឺ​ជា​កូន​កាត់​ខ្មែរ​ ឥណ្ឌា ​ទើប​តែ​​លេច​មុខ​ក្នុង​ឆ្នាំ​​​​២០១៧​ទេ​​​ ហើយ​សមិទ្ធផល​ការងារ​ក៏​មិនទាន់​បន្សល់​ទុក​ច្រើន​នៅ​ឡើយ ​ប៉ុន្តែ​ងាក​មក​តាម​ដាន​ពី​តម្លៃ​ខ្លួន​របស់​តារា​ស្រី​រូប​នេះ​វិញ ​បាន​ឡើង​ស្មើ​ទៅ​នឹង​តារា​ល្បីៗ​ ដូច​ជា​ ​នា​យ​គ្រឿន​ទៅ​ហើយ​។​​​
loading...

Image result for ម៉ូកតា​ ​ម៉ាតថាណា​
បេក្ខភាព​​​​ហ្វ្រេស៊ី​នៅ​ស្ថានីយ​ទូរទស្សន៍​ ​My​ TV​ ​ក្នុង​ឆ្នាំ​​២០១៦​ ​ក្នុង​វគ្គ​១​២​នាក់​ចុង​ក្រោយ​កញ្ញា ម៉ូក​តា​ ​ម៉ា​ត​ថា​ណា ​ ទើប​​បាន​បង្ហា​ញ​វត្តមាន​ក្នុង​ពិភព​សិល្បៈ​នៅ​ឆ្នាំ​២០១៧​នេះ​ទេ ហើយ​នាង​ក៏​មិនទាន់​បង្ហាញ​វត្តមាន​ក្នុង​ខ្សែ​ភាពយន្ត​នៅ​ឡើយ​ដែរ​។​
​​Image result for ម៉ូកតា​ ​ម៉ាតថាណា​
​តារា​ស្រី​​អា​យុ​​​១៩​ឆ្នាំ​ ​រូប​នេះ​បាន​ប្រាប់​ថា ការងារ​ដែល​នាង​ទទួល​ជោគជ័យ​ក្នុង​រយៈពេល​ដ៏​ខ្លី​នេះ​គឺ​ការ​ថត​​ស្ពត​ពាណិជ្ជកម្ម​​ ​​ដូច​ជា​អាឡិចហ្សង់វីស្គី ​ម៉ូតូ​​​ស៊ុយហ្ស៊ូ គីវីវ៉ា​ ​២​០​១​៧ ​សាលា​បើ​ក​ប​​រ ​អាស៊ាន​ និ​ង​​ ស្ពត​ជា​​ច្រើន​ទៀ​​ត​ ​កំពុង​ថត​ត្រៀម​​ចេញ​ឆាប់​ៗ​នេះ។​​​ ​កញ្ញា​បន្ត​ថា ​ភាគ​ច្រើន​នាង​ថត​តែ​​ស្ពត​ ​ទេ​ ​ហើយ​​​សម្រាប់​ការ​ថត​រឿង​ ​នាង​នាង​ហាក់​មិន​សូវ​មាន​ទីផ្សារ​ទេ ​តែ​បើ​មាន​ក៏​ទទួល​ថត​ផង​ដែរ​​​។​​​
​ ​តារា​ទើប​បង្ហាញ​វត្តមាន​កញ្ញា ​ម៉ូកតា​ ​ម៉ាតថាណា​ ​ថា​ ​«​សម្រាប់​តម្លៃ​ខ្លួន​​ខ្ញុំ​ ​ថត​មួយ​ស្ពត​ៗ​ ​គឺ​​​ស៊ី​ពី​ ​៤​០​០​ ​ទៅ​ ​៥​០​០​ ដុល្លារ​អាមេរិក​ ​»​​ ​។​ ​តម្លៃ​របស់​កញ្ញា​ ម៉ូកតា​ ​ម៉ាតថាណា ខ្ពស់​គួរ​អោយ​កត់សម្គាល់​ ដែល​ធៀប​ទៅ​នឹង​នាយ​គ្រឿន​ ដែល​ជា​តារា​ល្បី​ថត​ស្ពត​ និង​រឿង​មួយ​ថ្ងៃ​ស៊ី​ថ្លៃ​ត្រឹម​ ៥០០ ដុល្លារ​ ។ការ​ទទួល​បាន​តម្លៃ​ខ្លួន​ក្នុង​បរិមាត្រ​ខាងលើ​នេះ​អាច​បង្ហាញ​មក​យ៉ាង​ច្បាស់​ថា ​តារា​ថ្មី​ពីរ​សាសន៍​រូប​នេះ​ អាច​នឹង​វាទ​យក​ទី​ផ្សារ​សិល្បៈ​ផ្នែក​ស្ពត​គួរ​ឲ្យ​កត់​សម្គាល់ ​៕
Image result for ម៉ូកតា​ ​ម៉ាតថាណា​
Image result for ម៉ូកតា​ ​ម៉ាតថាណា​
ប្រភព: Kqube