ករណីផ្ទុះរថយន្តនៅខេត្តបន្ទាយមានជ័យ បណ្តាលឱ្យមនុស្សជាច្រើននាក់ស្លាប់

(បន្ទាយមានជ័យ)៖ យោងតាមសេចក្តីរាយការណ៏ពីខេត្តបន្ទាយមានជ័យ មានករណីផ្ទុះរថយន្តមួយគ្រឿងបណ្តាលអោយមនុស្សស្លាប់នៅខេត្តបន្ទាយមានជ័យ ។ហេតុការណ៏នេះ បានកើតឡើងកាលពីវេលាម៉ោងជាង ៩ ព្រឹក លើផ្លូវជាតិលេខ ៥ ក្នុងភូមិសាស្រ្តភូមិព្រែកល្ពៅ ឃុំបត់ត្រង់ ស្រុកមង្គលបូរី ដែលរថយន្តនេះ ដែលគេសន្មតជាដំបូងថា ជារថយន្តដឹកផាវ ដែលបណ្តាលឆេះរថយន្តមួយគ្រឿងខ្ទេច និងម៉ូតូពីរគ្រឿង។

Image may contain: one or more people, shoes, sky and outdoor
loading...
គេនៅមិនទាន់ដឹងមូលហេតុច្បាស់ថា មូលហេតុអ្វីដែលបណ្តាលកើតមានករណីផ្ទុះនេះនៅឡើយទេ តែបើតាមការបញ្ជាក់ពីសាក្សីដែលឃើញហេតុការណ៏បានអោយដឹងថា មានរថយន្តមួយគ្រឿងនេះ អាចជាដឹករំសេវ ឫ ផាវ ម៉ាកនីសាន់ ដែលកំពុងបើកលើដងផ្លូវស្របគ្នានឹង ម៉ូតូជាច្រើនគ្រឿង ស្រាប់តែផ្ទះតែម្តង ហើយបណ្តាលអោយមានមនុស្សជាច្រើននាក់ស្លាប់ ដោយបំណែកសាកសពជាច្រើនបានខ្ទាតចេញពីកន្លែងកើតហេតុ បំណែកខ្លះខ្ទាតដល់ជាង ២០០រយម៉ែត្រ ហើយសាកសពខ្លះទៀត ត្រូវឆេះខ្ទេចសឹងមើលមិនយល់ ដែលមិនទាន់អាចកំណត់បានថា មានមនុស្សប៉ុន្មាននាក់ស្លាប់ក្នុងហេតុការណ៏នេះឡើយ ។
Image may contain: shoes
Image may contain: one or more people, sky, tree, outdoor and nature
Image may contain: one or more people, people standing, people walking, sky, outdoor and nature