ក្លិបអ្នកការសែតកម្ពុជាសោកស្ដាយការបិទទ្វាររបស់ការសែត ខេមបូឌាដេលី

(ភ្នំពេញ) ៖ ក្លិបអ្នកការសែតកម្ពុជាសោកស្ដាយចំពោះការប្រកាសបិទទ្វារឈប់ដំណើរការផ្សាយរបស់ការសែតខេមបូឌា ដេលី ដោយស្ថាប័ននេះចង់ឲ្យម្ចាស់ការសែតអន្តរជាតិមួយនេះគួរតែរកវិធីសម្របសម្រួលជាមួយ ក្រសួងសេដ្ថកិច្ច និងហិរញវត្ថុ ដើម្បីបន្តដំណើរការងាររបស់ខ្លួន។

នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្លិបអ្នកកាសែតកម្ពុជា ចុះថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៧ ជាមួយគ្នានេះដែរ ក្លិបអ្នកការសែតសង្ឃឹមថា ស្ថាប័នសារព័ត៌មានផ្សេងទៀតនិងនៅតែបន្តការងាររបស់ខ្លួនស្របតាមវិជ្ជាជីវៈ និងទទួលខុសត្រូវដើម្បីផ្ដល់ព័ត៌មានដល់មហាជនទូទៅឲ្យបានទូលាយ។ ក្លិបអ្នកកាសែតកម្ពុជាក៏អំពាវនាវឲ្យដល់ ស្ថាប័នសរព័តឥមានទាំងអស់ យកចិត្តទុកដាក់បំពេញកាតព្វកិច្ចផ្លូវច្បាប់ឲ្យបានត្រឹមត្រូវ ដើម្បីចៀសវាងការកើតមានបញ្ហាជាយថាហេតុណាមួយដោយការខ្វះចន្លោះខាងផ្លូវច្បាប់៕

loading...
សូមអានសេចក្ដីប្រកាសព័ត៌មានខាងក្រោមនេះ ៖