ម៉ែ! គិតស្មានថាជាគល់ឈើ ពេលចូលគៀកទើបដឹងថាជា…….

​ថ្មីៗ​នេះ ពលរដ្ឋ​ដែល​នៅ​ជិត​ឆ្នេរសមុទ្រ Hartland Quay មណ្ឌល Devon ភាគ​និរតី​អង់គ្លេស បាន​ច​ចាម​អារាម​តៗ​គ្នា ជាហេតុ​នាំ​ឲ្យ​មានការ​ពពាក់ពពូន​នាំគ្នា​មក​មើល​ឲ្យ​បាន​ផ្តា​ល់​ភ្នែក​ខ្មោចសត្វ​ចម្លែក​ប្រវែង ៩ ម៉ែត្រ កម្ពស់​ស្មើ​រថយន្តក្រុង​….២​ជាន់ ។​

loading...

ខ្មោចសត្វ​ចម្លែក​ដ៏​ធំ​ខាងលើ មាន​មាត់​វែង ហើយ​ឆ្មេ​ញ​មុត​ស្រួច ។ បើតាម​កាសែត Mirror នោះ​ខ្មោចសត្វ​នេះ​ត្រូវបាន​សន្និដ្ឋានថា ជា​ត្រី​បា​ឡែ​ន nornfish មាត់​យក្ស ហើយ​បើ​ពេល​វា​លូតលាស់​ពេញបន្ទុក អាច​ប្រវែង​ដល់​ទៅ ២៧ ម៉ែត្រ និង​ទម្ងន់ ១២០ តោន ឯណោះ ។​​តាម​ពលរដ្ឋ​នៅ​តំបន់​នោះ​ឲ្យ​ដឹងថា ត្រី​នេះ​បាន​ងាប់​រយៈពេល​វែង​ហើយៗ បាន​រលះ​រលួយ​តាំងពី​មុនពេល​រលក​ច្រាន​ចូល​ច្រាំង គៀប​ជា​ប់គ​ន្លៀត​ថ្ម​ម្លេះ ។ វា​អាច​ងាប់​ដោយសារ​ជំងឺ ការប៉ះទង្គិច​នឹង​កប៉ាល់ ជាប់​សំណាញ់ ឬ បរិស្ថាន​រង​ការបំពុល ។​

​ខណៈពេល​មនុស្សម្នា​នាំគ្នា​ផ្អើល​មើល​ឈូឆរ នោះ​ប៉ូលីស​បាន​ព្រមាន​កុំ​ឲ្យ​ចូល​កៀក​ខ្មោច​ត្រី ព្រោះ​វា​អាច​បង្ក​អន្តរាយ​ដល់​សុខភាព ។​​ឥឡូវ ពួកគេ​កំពុង​រង់ចាំ ពេល​ទឹកជោរ​ខ្លាំង អាច​ទាញយក​ខ្មោច​ត្រី​ចុះ​សមុទ្រ ទុក​ឲ្យ​វា​រលួយ​អស់​តាម​ធម្មជាតិ ពុំនោះសោត គេ​នឹង​បញ្ជូន​វា​ទៅកាន់​ទីកន្លែង​ផ្សេង ដើម្បី​បញ្ចៀស​កុំ​ឲ្យ​បរិស្ថាន​រស់នៅ​របស់​ព​ល​រដ្ឋ​ក្បែរ​នោះ​រង​ផលប៉ះពាល់ ៕

ប្រភព: KSN