វៀតណាម នៅតែ​បន្ត​ឈ្នះ​កម្ពុជា​លទ្ធ​ផល​​ ២-​១​

ការចាប់ផ្តើមលេងបាន៤នាទីដំបូងក្នុងវគ្គទី១​ វៀត​ណាម​បាន​នាំមុខ​កម្ពុជា​១គ្រាប់​មុន​ មុន​ពេល​កី​ឡាករ​ខ្សែប្រយុទ្ធឆ្នើម ​ចាន់ ​វឌ្ឍនាកា ​រកគ្រាប់​តាម​ស្មើវិញ​នៅ​នាទីទី១០​ និង​បន្តរក​ដល់​នាទី​ទី៨១​ ទើប​វៀត​ណាម​ តែ​តបញ្ចូលទី​គ្រាប់​ជ័យជំនះ​ ២-១​ រហូត​ដល់​បញ្ចប់​នៃ​ការ​ប្រ​កួត​ពេញម៉ោង​ ៩០នាទី​។​

loading...

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ​បានបរាជ័យក្រោម​ថ្វីជើង​រ​បស់ក្រុមភ្ញៀវវៀតណាម​ ២-១ ដែលទើបញ្ចប់ មុននេះបន្តិចនៅពហុកីឡដ្ឋាន​ជាតិអូឡាំពិក​ ដែល​មានអ្នក​ទស្សនាផ្ទាល់​ប្រ​មាណ​ជាង​ ៤ម៉ឹននាក់ក្នុងវគ្គសន្សំពិន្ទុនៃពូល C ពានរង្វាន់ប្រចាំទ្វីបអាស៊ី AFC Asian Cup 2019។

 

 ការបរាជ័យជាលើកទី២ ក្នុងការប្រកួត៣លើកប្រចាំពូល C នេះ បានធ្វើឲ្យក្រុមគោព្រៃកម្ពុជាធ្លាក់ពីចំណាត់ថ្នាក់លេខ២ មកឈរនៅលេខរៀងទី៣បណ្តោះអាសន្នវិញដោយមាន៣ពិន្ទុ គ្រាដែលវៀតណាមបានឡើងទៅឈរនៅកំពូលតារាង វិញ ដោយមាន៥ពិន្ទុ ក្រោយឈ្នះ១ និងស្មើ២ និងក្រុមហ្ស៊កដានីធ្លាក់មកឈរនៅលេខ២វិញ៕