​មិននឹកស្មានថា..! លោក ខាន់ ជេមស៍ សុខចិត្តសុំឡើងច្រៀងដើម្បីបានថវិកា​រជួយមុន្ទីពេទ្យគន្ធបុប្ផា (មានវីដេអូ)

ដៃគូថ្មីរបស់តារាចម្រៀង​ ខាន់​ ជេមស៍​ ដែល​មាន​ឈ្មោះ​ថា Mc Bull-SETH បាន​បង្ហោះ​វីដេអូ​មួយ​ដែល​ ខាន់ ជេមស៍ ដើរ​ទៅ​សុំ​រោង​ប្រគំ​តន្ត្រី​មួយ​កន្លែង​ឡើង​ច្រៀង​ដើម្បី​​រៃ​អង្គាស​ថវិកា​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា បន្ទាប់​ពី​ចេញ​ពី​បំពេញ​ការងារ​នៅ​ស្ថានីយ​ទូរទស្សន៍​ CTN។

Image may contain: 2 people, people smiling, people sitting and shoes
loading...

ក្នុងនោះដែរតារាចម្រៀង ខាន់ ជេមស៍ បានសម្តែងការសប្បាយរីករាយ​ជាខ្លាំងដែលបានចូលរួមប្រគុំតន្ត្រីដើម្បីយកថវិការយកទៅជូនមន្ទីពេទ្យ គន្ធបុប្ផា​ ។ លោក ខាន់ ជេមស៍ បានរំលេចឲ្យដឹងថា លោក បានធ្វើដំណើរតាមផ្លូវនេះជាញឹកញាប់ហើយលោកបានសន្យាថា ថ្ងៃណាមួយរូបលោកនឹងមកចូលរួមច្រៀងនៅទីនេះ គប់ជួនថ្ងៃនេះលោក ជេម៍ បានចេញពីស្ថានីទូរទស្សន៍CTN ហើយក៏បានដើរយ៉ាងប្រញាប់ទៅសុំគេឡើងច្រៀង ចំនួន២ បទយ៉ាងពិរោះ ធ្វើឲ្យបងប្អូននៅទីនោះមានការភ្ញាក់ផ្អើលផងដែរ ហើយថែមទាំងនាំគ្នាថតរូបជាមួយលោកផងដែរ ។

Image may contain: 1 person
Image may contain: 1 person, sitting, living room, shoes and indoor

តោះទស្សនាវីដេអូខាងក្រោម៖