សុខទុក្ខកូនក្មួយកម្មករ គឺជាសុខទុក្ខផ្ទាល់របស់ សម្តេចតេជោ ហ៊ុន សែន

កាលពីព្រឹកមិញនៅពេលដែល សម្តេចតេជោ ហ៊ុន សែន កំពុងមានប្រសាសន៍ថ្លែងទៅកាន់បងប្អូនកូនក្មួយ កម្មករកម្មការនីនៅសួនឧស្សាហកម្មកាណាឌីយ៉ា ពេលនោះមានកម្មការនីមានផ្ទៃពោះ២នាក់ឈឺពោះ ហើយបានបញ្ជូនមកកាន់មន្ទីពេទ្យបង្អែកពោធិចិនតុងជាបន្ទាន់។

Image may contain: one or more people and people sitting
loading...

បន្ទាប់ពីបានបញ្ចប់ការសួរសុខទុក្ខបងប្អូនកូនក្មួយកម្មករ កម្មការនីនៅរោងចក្រកាត់ដេរក្រុមហ៊ុនញូអូ រៀន (ខេមបូឌា)ហ្គាមិន រួចហើយនោះ សម្តេចតេជោ ហ៊ុន សែន ប្រញាប់ប្រញ៉ាល់តាមរថយន្ត មកកាន់មន្ទីរពេទ្យដើម្បីសួរសុខទុក្ខកូនក្មួយកម្មការនីដែលត្រៀមឆ្លងទន្លេ នៅមន្ទីរពេទ្យបង្អែកពោធិតុង ១)ឈ្មោះ អាត ណាត អាយុ២៤ ឆ្នាំ មកពីខេត្តកំពង់ចាម និង២)ឈ្មោះ ខ្វឿន ស្រីនាង អាយុ៣៣ឆ្នាំ មកពីខេត្ត កំពង់ធំ។ ក្មយៗកម្មការនីទាំងពីរអាចនឹងសម្រាលកូននៅយប់នេះ។

សម្តេចតេជោ ហ៊ុន សែន បានផ្តល់កម្លាំងចិត្ត បានឧបត្ថម្ភនូវថវិកាមួយចំនួនជួយកូនក្មួយកម្មការនី ទាំងពីរ ទុកសម្រាលកូន។ ទន្ទឹមនឹងនោះដែរ សម្តេចតេជោ បានឧបត្ថម្ភថវិកាមួយចំនួនផ្សេងទៀតជូនដល់បងប្អូន អ្នកជំងឺដែលមកសម្រាកព្យាបាលនៅមន្ទីរពេទ្យនេះ ហើយព្រមទាំងបានជួបសំណេះសំណាលជាមួយក្រុម គ្រូពេទ្យបង្អែក និងបានថតរូបអនុស្សារីយ៍ ដែលបង្ហាញនូវក្តីស្រឡាញ់ និងការយកចិត្តទុកដាក់ដ៏ខ្លាំង ចំពោះក្រុមគ្រូពេទ្យ និងបងប្អូនកូនក្មួយកម្មករកម្មការនី និងអ្នកជំងឺនៅទីនេះក្នុងបរិយាកាសរីករាយនិង ស្និទ្ឋស្នាលក្រៃលែង៕

Image may contain: 1 person, sitting
Image may contain: 3 people, people smiling, people sitting
Image may contain: 24 people, people smiling, people standing
Image may contain: 29 people, people smiling, crowd and outdoor
Image may contain: 6 people, people standing, wedding and outdoor