​ពិតជា​គូស្នេហ៍​ចម្លែក​មែន​! លិខិតស្នាម​លែងលះ​នៅ​បន្តធ្វើ ខណៈពេល​ដើមចោទ និង​ចុងចោទ សុខចិត្ត​ផ្តើម​ចំណង​ស្នេហ៍​ថ្មី​ពី​…..​ក្រដាស​ស​

​អ្នកនិពន្ធ​ដ៏​ល្បីល្បាញ ហើយក៏​ជា​មិត្ត​ស្និទ្ធស្នាល​ជាមួយ​កំពូល​តារា​សម្តែង និង​ដឹកនាំ​រឿង Angelina Jolie គឺ Ian Halperin បាន​អះអាង​បញ្ជាក់ថា គូស្នេហ៍​ដ៏​មាន​ឥទ្ធិពល​របស់ Hollywood ចង់​ចាប់ផ្តើម​…..​សារជាថ្មី ។​

loading...

​សារព័ត៌មាន The Sun ឲ្យ​ដឹងថា Angelina Jolie និង Brad Pitt បាន​ចាប់ដៃគ្នា​សារជាថ្មី ក្រោយពេល​បាក់បែក​១​ឆ្នាំ​មក ។ តាម​អ្នកកាសែត Ian Halperin ទម្លាយ​ប្រាប់ថា នោះ​គូស្នេហ៍ Showbiz ដ៏​មាន​ឥទ្ធិពល​ទាំង​២​រូបនេះ ពិតជា​រំភើបចិត្ត និង​សម្រក់​ទឹកភ្នែក​យ៉ាងច្រើន ខណៈពេល​ជួបគ្នា​ថ្មីៗ​នេះ ។​

​ប្រាប​ទៅកាន់ Daily Mail វិញ Ian Halperin ពោលថាៈ «​ពួកគេ​ជួបគ្នា​នៅផ្ទះ​មិត្តភក្តិ​ម្នាក់​ក្នុង Hollywood ។ Brad បាន​បោះជំហាន​ទៅមុខ ពេល​ឃើញ​នាង Angelina Jolie ហើយ​ក្បាល​របស់​អ្នក​ទាំងពីរ គង​លើ​ស្នា​គ្នា​ទៅវិញទៅមក ក្រោយ​រយៈពេល​ពួកគេ​ឃ្លាតឆ្ងាយ​គ្នា ។ វា​ជា​តំណក់ទឹកភ្នែក​នៃ​ការ​ឃ្លាត​ចាក​ពីគ្នា និង​ការរំលែក​ក្តី​នឹករលឹក ។ Brad និង Jolie បាន​ហែក​បេះដូង​បង្ហាញ​គ្នា​ទៅវិញទៅមក ដើម្បី​បញ្ជាក់ប្រាប់​គ្នា​ពីអ្វីៗ​ដែល​ជីក​កប់​ទុ​ក្នុងនោះ​រយៈពេល​កន្លងមក​» ។​

​តាម Ian នោះ​ក្រោយ​ជំនួប​នេះ អ្នក​ទាំង​២​បាន​ផ្សារភ្ជាប់​យ៉ាង​អាថ៌កំបាំង «​ខណៈពេល​ជួបគ្នា​វិញ​នោះ អ្នក​ទាំង​២​សម្រេចចិត្ត​ចាប់ផ្តើម​ឡើងវិញ​ជាមួយគ្នា​» ដោយ​ថា «​នេះ​ជា​ជំនួប​រៀបចំឡើង​ដោយ​ព្រះ​» នាំ​ជីវិត​ពួកគេ​ទៅកាន់​ទំព័រ​ថ្មី ។​Ian ពោល​បន្ថែមថាៈ «​ពួកគេ​ពុំ​អាច​រស់នៅ​ជាមួយគ្នា ប៉ុន្តែ វា​កាន់តែ​ពុំ​អាច​ផ្តាច់ចេញ​ពីគ្នា​បាន​! ។ នាង​បានធ្វើការ​ដូច​ឆ្កួត ក្រោយពី​លែងលះ​នឹង Brad ។ Brad ក៏​ដូចគ្នា​ដែ​ឬ ។ ពួកគេ​តែង​នឹក​ដល់​ដៃគូ ហើយ​រក​ការងារ​ធ្វើ​ដើម្បី​បំភ្លេច​» ។​

Ian សម្តែង​ជំនឿ​ថា ពួកគេ​ពុំ​បង្អាក់​បែបបទ​លែងលះ​ទេ ។ គេ​គិតថា ការចាប់ផ្តើម​ពី​លិខិត «​ស​» មួយ វា​ធ្វើ​ឲ្យ​ពួកគេ​មាន​អារម្មណ៍​ធូ​ស្រាល​ជាង ។​​គួររម្លឹកថា ចំណង​ស្នេហ៍​រវាង Angelina Jolie និង Brad Pitt បាន​បាក់បែក​នៅ​អំឡុង​ខែកញ្ញា ឆ្នាំ​២០១៦ ក្រោយពេល​រួមរស់​នឹង​គ្នា​បាន ១២ ឆ្នាំ ៕​

Image result for Angelina Jolie គឺ Ian Halperin

ប្រភព:KSN