ដើរ​ស្ទួ​ច​ត្រី​តាម​មាត់ទន្លេ ស្រាប់តែ​ប្រទះឃើញ«​របស់​ចម្លែក​»យក​ដង​ស​ន្ទួ​ច​ទៅ​ឆ្កឹះ មានអី​….​ឡើង​លោះ​ព្រលឹង​!

​បុរស​ម្នាក់​កំពុង​ដើរ​ស្ទួ​ច​ត្រី​តាម​មាត់ទន្លេ ស្រាប់តែ​ប្រទះ «​គល់ឈើ​» មួយ ដែល​ប្រហែលៗ​នឹង​ត្រី ។ គាត់​យក​ដង​ស​ន្ទួ​ច​ទៅ​ឆ្កឹះ​មើល ស្រាប់តែ​វា​ផ្ទុះ​វឹង​ចូល​ទន្លេ​បាត់ ។​ ​ពិតជា​នឹកស្មាន​ពុំ​ដល់​ថា នោះ​គឺជា​សភាវៈរ​ស់សោះ ។​

loading...

​គាត់​នឹង​មិត្តភក្តិ​ពេលនោះ​កំពុង​ស្ទួ​ច​ត្រី​នៅ​ឆ្នេរទន្លេ ភាគ​ខាងជើង​ប្រទេស​អ៊ុយ​ក្រែ​ន ។ ហើយក៏​ប្រទះ​សភាវៈ​មួយ​មាន​រាងរៅ​ដូច​ត្រី តែ​ក្បាល​របស់​វា​ពិតជា​ចម្លែក ។​​គាត់​ក៏​ហៅ​មិត្តភក្តិ​របស់ខ្លួន​មក​ថត​ទិដ្ឋភាព​ដ៏​កម្រ​នេះ ។ គាត់​ពុំ​ហ៊ាន​នៅក្បែរ​ទេ ដោយ​យក​ដង​ស​ន្ទួ​ច​ទៅ​ឆ្កឹះ​វា ។​

​គាត់​ស្ទើរ​លោះ​ព្រលឹង ពេលដែល​ចុង​ដង​ស​ន្ទួ​ច​ពើបប្រទះ​វា ស្រាប់តែ​វា​គ្រលាស់​ខ្លួន​មុជ​ចូល​ទឹក​បាត់ ។​តាម​រូបភាព អ្នកខ្លះ​ថា​ជា​ក្រពើ ។ វា​មានមុខមាត់​គួរ​ឲ្យ​ខ្លាច និង​ឆ្មេ​ញ​ចម្លែក​គ្មាន​២ ។ ខ្លះ​ទៀតថា ជា​ត្រី​រង​ការប្រែប្រួល​ហ្សែ​ន ព្រោះ​រង​វិទ្យុសកម្ម ។​​ក្រោយមក តាមរយៈ​អ្នកជំនាញការ ទើប​គេ​ដឹងថា វា​ជា​ត្រី​ឆ្មេ​ញ​ចំ​ពើ​ស ៕

ប្រភព: KSN