ចាប់ពីថ្ងៃនេះដល់ថ្ងៃទី២៧ ខែកញ្ញា នឹងភ្លៀង ធ្លាក់រាយប៉ាយកើនឡើងជាបន្តបន្ទាប់ ក្នុងកំរិតពីមធ្យមទៅច្រើន ស្ទើរទូទាំងប្រទេស

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីប្រកាសព័ត៌មាន ព្យាករណ៍អាកាសធាតុប្រចាំសប្តាហ៍ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០១៧ ដោយបញ្ជាក់ថា នៅរយៈពេលនេះ ភ្លៀងនឹងធ្លាក់រាយប៉ាយកើនឡើង ជាបន្តបន្ទាប់ក្នងកំរិតពីមធ្យមទៅច្រើន ក្នុងក្របខ័ណ្ឌស្ទើរទូទាំងប្រទេស ។

ក្រសួងបញ្ជាក់ទៀតថា អាកាសធាតុបែបនេះ ធ្វើឲ្យនៅលើផ្ទៃសមុទ្រវិញ មានភ្លៀងធ្លាក់ច្រើន ខ្យល់បក់បោកខ្លាំង និងរលកសមុទ្រខ្ពស់ៗ ។

loading...

ជាមួយគ្នានេះ ក្រសួងសូមបងប្អូនប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រ បង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ៕