បាក់​ហោជាង​ផ្ទះល្វែង ​សង្កត់​ក្មេង​ស្រី​ម្នាក់​ស្លាប់ និង​ម្នាក់​ទៀត​រង​របួសធ្ងន់

រាជធានី​ភ្នំពេញ ៖ ពិតជា​រឿង​ចៃដន្យ​ខ្លាំង​ណាស់​ដែល​ហោជាង​ផ្ទះល្វែង​មួយ​កន្លែង ពេល​ណា​ៗ​មិន​ព្រម​បាក់​ធ្លាក់​មក​សោះ ស្រាប់តែ​ខណៈ​មាន​ក្មេង​ស្រី​២​នាក់​កំពុង​ឈរ​នៅ​ខាងក្រោម​នោះ​មើល​អ្នក​ភូមិ​ចាប់​ត្រី​និង​ក្ដាម​ខ្យង​ដោយ​មិនដឹង​ខ្លួន​សោះ ពេល​មេឃ​កំពុង​ធ្លាក់​ភ្លៀង​លាយឡំ​ជាមួយ​ខ្យល់​ផង​នោះ ស្រាប់តែ​ផ្ទាំង​ហោជាង​នោះ​បាន​បាក់​ធ្លាក់​តាំងពី​ជាន់​ទី​៣ ចុះ​មក​សង្កត់​ក្មេង​ស្រី​ទាំង​២​នាក់ បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់​ភ្លាម​ៗ​នៅ​នឹង​កន្លែង និង​ម្នាក់​ទៀត​បាន​រង​របួស​យ៉ាងធ្ងន់ធ្ងរ ហើយ​ត្រូវ​បាន​ក្រុម​គ្រួសារ​នាំ​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​។ ហេតុការណ៍​នេះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង កាលពី​វេលា​ម៉ោង​៤​ល្ងាច ថ្ងៃ​ទី​២១ ខែកញ្ញា ឆ្នាំ​២០១៧ នៅ​ចំណុច​ផ្ទះល្វែង​ខាងលើ​នោះ​ដែល​មាន​ទីតាំង​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​បេតុង ភូមិ​ចំការឪឡឹក សង្កាត់​កា​កាប​២ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ​។

ក្មេង​ស្រី​ដែល​រង​គ្រោះ​ដល់​ស្លាប់​ក្រោម​ផ្ទាំង​វ៉េ​រ៉​ង់​ដា​នោះ​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ​ថា កែវ វ​ណ្ណា​ដា​នេ អាយុ​១៤​ឆ្នាំ​។ ដោយឡែក​ក្មេង​ស្រី​ម្នាក់​ទៀត​ដែល​របួស​ធ្ងន់ធ្ងរ​បំផុត​នោះ​ឈ្មោះ កូវ គី​ម​ស្រ៊ុ​ន អាយុ​១៤​ឆ្នាំ​ដូច​គ្នា ហើយ​ពួក​នាង​ទាំង​២​នាក់​នេះ មាន​ទីលំនៅ​ជិត​កន្លែង​កើតហេតុ​នោះ​ដែរ និង​ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ហើយ​មិន​ទាន់​ដឹង​ថា​នាង​មាន​សភាព​បែប​ណា​នៅឡើយ​ទេ​។ តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ខាងលើ មេឃ​បាន​ធ្លាក់​ភ្លៀង​លាយឡំ​ជាមួយ​ខ្យល់​ផង​ហើយ​ក្មេង​ស្រី​រង​គ្រោះ​ទាំង​ពីរ​នាក់​បាន​នាំ​គ្នា​ងូតទឹក​ភ្លៀង ព្រមទាំង​រត់​លេង​កាត់​ភ្លៀង​ជាមួយនឹង​ក្មេង​ៗ​ដទៃ​ទៀត​នៅ​ក្នុងភូមិ​ជាមួយ​គ្នា​ដែរ​។ បន្ទាប់​មក​ពួក​នាង​ទាំង​ពីរ​នាក់ បាន​ទៅ​ឈរ​នៅ​មុខ​ផ្ទះល្វែង​មួយ​នោះ មើល​អ្នក​ភូមិ​ដើរ​ចាប់​ត្រី និង​រក​ក្ដាម​ខ្យង នៅ​តាម​ផ្លូវ​ដែល​មានទឹក​លិច​។

loading...

លុះ​មួយសន្ទុះ​ក្រោយមក​ក៏​ស្រាប់តែ​ហោជាង​ផ្ទះល្វែង​ខាងលើ ដែល​សាងសង់​មិន​ទាន់​រួច​ហើយ​ត្រូវ​គេ​ទុក​ចោល​នោះ បាន​បាក់​ធ្លាក់​ចុះ​មក​សង្កត់​ពួក​នាង បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់​ភ្លាម​ៗ​នៅ​នឹង​កន្លែង ចំណែក​ម្នាក់​ទៀត​បាន​រង​របួស​ធ្ងន់ធ្ងរ និង​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​ដើម្បី​សង្គ្រោះ​បន្ទាន់​។ ក្រោយ​ពេល​កើតហេតុ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ហើយ​កម្លាំង​នគរបាល​ប៉ុស្ដិ៍​កា​កាប​២ និង​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ចុះ​ទៅ​កាន់​ទីនោះ​ធ្វើការ​ពិនិត្យ​ជាក់ស្ដែង ឃើញ​ថា​ជន​រង​គ្រោះ​ពិតជា​បាន​ស្លាប់ ដោយសារ​តែ​បាក់​ធ្លាក់​ហោជាង​សង្កត់​មែន គ្មាន​ពាក់ព័ន្ធ​ទៅ​នឹង​អំពើ​ឃាតកម្ម​ណាមួយ​ឡើយ ហើយ​សមត្ថកិច្ច​បាន​ប្រគល់​សាកសព​ជូន​ក្រុម​គ្រ​សារ​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

ខណៈ​មាន​ក្មេង​ស្រី​២​នាក់​កំពុង​ឈរ​នៅ​ខាងក្រោម​នោះ​មើល​អ្នក​ភូមិ​ចាប់​ត្រី​និង​ក្ដាម​ខ្យង​ដោយ​មិនដឹង​ខ្លួន​សោះ ពេល​មេឃ​កំពុង​ធ្លាក់​ភ្លៀង​លាយឡំ​ជាមួយ​ខ្យល់​ផង​នោះ ស្រាប់តែ​ផ្ទាំង​ហោជាង​នោះ​បាន​បាក់​ធ្លាក់​តាំងពី​ជាន់​ទី​៣ ចុះ​មក​សង្កត់​ក្មេង​ស្រី​ទាំង​២​នាក់ បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់​ភ្លាម​

ប្រភព : កោះសន្តិភាព