ផ្លូវការ៖ Costa សម្រេចចេញពី Chelsea ទៅចូលរួមជាមួយ Atletico Madrid វិញ

បរទេស៖ ក្រុមតោខៀវ Chelsea បានសម្រេចលក់ខែ្សប្រយុទ្ធរបស់ខ្លួន Diego Costa ទៅឲ្យក្រុម Atletico Madrid វិញ បន្ទាប់ពីក្រុមជើងឯករបស់អង់គ្លេសនេះ បានប្រកាសតាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ក្លិបកាលពីម្សិលមិញ ខណៈតម្លៃនៃការផ្ទេរនេះអាចនឹងមានតម្លៃប្រមាណ ៥៧លានផោន (៧៧លានដុល្លារ)។

Costa ទៅចូលរូមជាមួយ At.Madrid វិញ
loading...

ខែ្សប្រយុទ្ធជម្រើសជាតិអេស្ប៉ាញ Costa ត្រូវបានគេដឹងថា បានជាប់ទាក់ទងទៅនឹងការវិលត្រលប់ទៅកាន់ក្រុម Atletico វិញ ក្រោយចាកចេញពីក្លិបទៅចូលរួមជាមួយ Chelsea កាលពីឆ្នាំ២០១៤ ក្នុងតម្លៃ ៣២លានផោន (៤៣លានដុល្លារ)។

កីឡាករវ័យ២៨ឆ្នាំនេះ ត្រូវបានគេរំពឹងថានឹងធើ្វតេស្ដសុខភាពនៅប៉ុន្មានថៃ្ងទៀតនេះ ស្របពេលដែល At.Madrid ត្រូវបានគេដឹងថានឹងត្រូវចំណាយ ៤៨លានផោន (៦៥លានដុល្លារ) ជាមួយនឹងការបន្ថែម ៩លានផោន (១២លានដុល្លារ) តាមក្រោយ។

យ៉ាងណាមិញ ក្រុមដែលមានមូលដ្ឋានក្នុងរដ្ឋធានី Madrid ប្រទេសអេស្ប៉ាញនេះ កំពុងត្រូវបានជាប់ពិន័យរបស់ UEFA ដូច្នេះ Costa អាចនឹងត្រូវផ្ទេរនៅខែមករា ឆ្នាំក្រោយ។

Diego Costa ជាកីឡាករម្នាក់ដ៏សំខាន់ដែលធើ្វឲ្យ Chelsea លើកពាន Premier League រដូវកាល ២០១៦-២០១៧ ហើយក៏បានជាប់ជាកីឡាករស៊ុតបញ្ចូលទីច្រើនជាងគេរបស់ក្លិបផងដែរ (២០គ្រាប់) ៕

Costa ទៅចូលរូមជាមួយ At.Madrid វិញ