ចម្លើយខ្លីតែមានន័យជ្រៅ នៅពេលគង់ សុជាតិ សួរ ជា វិបុលថា «ហេតុអ្វីស្រលាញ់នាង»!

ភ្នំពេញ៖ ចាប់តាំងពី ពិធីការិនីដ៏ឆ្នើម អ្នកនាង គង់ សុជាតិ បានកាន់ដៃគ្នា ​សាងជីវិតគ្រួសារជាមួយ លោក ជា​ វិបុល គេសង្កេតឃើញថា ពួកគេមានសុភមង្គល និងមានក្តីសុខ យ៉ាងពេញទំហឹង។

loading...

មិនតែប៉ុណ្ណោះ ឲ្យតែរាល់ថ្ងៃឈប់សម្រាក អ្នកទាំងពីរតែងមាន ដំណើរកម្សាន្តជាមួយគ្នា​ជារឿយៗ មិនថា នៅក្នុងស្រុក ឬក្រៅស្រុកនោះទេ ដើម្បីបង្កើនអនុស្សាវរីយ៍ និងភាពផ្អែមល្ហែមកាន់តែច្រើន។

ក្នុងនោះដែរ  នៅលើបណ្តាញសង្គម របស់អ្នកនាង  គង់ សុជាតិ បានបង្ហាញសារមួយ ដែលធ្វើឲ្យអ្នកគាំទ្រ មានការច្រណែននាងយ៉ាងខ្លាំង ដោយក្នុងនោះ អ្នកនាង បានសរសេរថា «នាងខ្ញុំតែងតែសួរគាត់ថា ម៉េចបានស្រឡាញ់អូន គាត់ថាស្រឡាញ់គឺគ្មានមូលហេតុ ស្រឡាញ់គឺមកពីស្រឡាញ់»។

បើទោះបី ជាចម្លើយរបស់ លោក ជា​ វិបុល ខ្លីពិតមែនក៏ដោយ តែវាមានអត្ថន័យ ដែលអាចធ្វើឲ្យអ្នកនាង គង់ សុជាតិ ក្នុងនាមជា ភរិយា មានការត្រេកអរ និងរំភើបចិត្តបាន៕

ក្រុមគ្រួសាររបស់ អ្នកនាង គង់ សុជាតិ
ក្រុមគ្រួសាររបស់ អ្នកនាង គង់ សុជាតិ