សូមប្រុងប្រយ័ត្នចំពោះកូនតូច! មួយពព្រិចភ្នែកសោះ ឆក់យកជីវិតក្មេងដល់ទៅ ៣នាក់ (មានវីដេអូ)

បរទេស៖ វីដេអូដ៏តក់ស្លុតមួយ បានបង្ហាញពីសកម្មភាពរបស់ក្មេងតូច៣នាក់ ដែលកំពុងលេងនៅក្បែរមាត់ស្រះទឹក ដោយមិនមានឪពុកម្តាយ ឬមនុស្សធំនៅជិតនោះទេ។ បន្តិចក្រោយមក គេក៏បានឃើញក្មេងម្នាក់ គ្រវែងរបស់អ្វីម្យ៉ាង ដែលមើលទៅដូចជា ស្បែកជើង ចូលទៅក្នុងស្រះទឹកនោះ។ ភ្លាមៗនោះ ក្មេងម្នាក់ក្នុងចំណោមពួកគេទាំង៣ ក៏បានដួលធ្លាក់ចូលក្នុងស្រះនោះតែម្តង។

តែមួយប្រព្រិចភ្នែកសោះ ឆក់យកជីវិតក្មេងដល់ទៅ៣នាក់
loading...

ហេតុការណ៍នេះ បានធ្វើឲ្យក្មេង២នាក់ទៀតដែលនៅលើគោក ស្រឡាំងកាំងយ៉ាងខ្លាំង រហូតធ្វើឲ្យក្មេងម្នាក់ក្នុងចំណោមពួកគេទាំងពីរ សម្រេចចិត្តចុះទៅក្នុងទឹក ដើម្បីជួយមិត្តរបស់គេ។ ចុងក្រោយ ក្មេងម្នាក់ទៀត ក៏សម្រេចចិត្តចុះទៅក្នុងទឹកជាមួយគ្នាដែរ។
គួរឲ្យសោកស្តាយណាស់ ពួកគេបានលង់ទឹកស្លាប់ទាំង៣នាក់តែម្តង ហើយបើតាមវីដេអូដដែលនោះបានបង្ហាញថា គ្មាននរណាម្នាក់ដឹងអំពីហេតុការណ៍នេះទេ ហើយក៏គ្មានអ្នកមកជួយពួកគេដែរ។

យ៉ាងណាមិញ អ្នកលេងបណ្តាញសង្គមមួយចំនួនបានចាប់អារម្មណ៍ឃើញថា ការស្លៀកពាក់របស់ក្មេងៗនៅក្នុងវីដេអូ និងក្មេងៗដែលកំពុងដេកស្លាប់នោះ មានភាពខុសគ្នា ប៉ុន្តែវាអាចប្រហែលមកពីឪពុកម្តាយរបស់ពួកគេធ្វើការផ្លាស់ប្តូរឲ្យតែប៉ុណ្ណោះ។

ទោះជាយ៉ាងណា សូមឪពុកម្តាយ និងអាណាព្យាបាលគ្រប់រូប ប្រុងប្រយ័ត្នឲ្យបានខ្ពស់ ចំពោះក្មេងៗ ជាពិសេសគឺក្មេងតូចៗតែម្តង ដើម្បីចៀសវាងឧប្បត្តិហេតុគ្រប់ប្រភេទ ដែលអាចនឹងកើតឡើងត្រឹមមួយពព្រិចភ្នែក៕

សូមទស្សនាវីដេអូខាងក្រោមនេះ៖

ប្រភព Khmerload