ភរិយាពិធីករ រតនា ឈឺពោះយូរម៉ោងពេក ក៏សម្រេចចិត្ត…….

ភ្នំពេញ៖ ជារឿងគួរឲ្យរីករាយបំផុត សម្រាប់ក្រុមគ្រួសារលោក រតនា ពិសេសរូបលោកផ្ទាល់តែម្ដង ដែលទទួលបានសមាជិកថ្មីម្នាក់ទៀត ដើម្បីបន្ថែមភាពកក់ក្ដៅជូនគ្រួសារ បន្ទាប់ពីលោក និងភរិយា បានធ្វើការរង់ចាំ មើលមុខកូនប្រុសសំណព្វចិត្តមួយនេះ អស់រយៈពេលជាយូរខែ។

ទម្រាំតែសមាជិកថ្មីមួយនេះ បានលេចជារូបរាងពេលលេញ ប្ដីប្រពន្ធមួយគូនេះពិបាកចិត្ត និងមានការព្រួយបារម្ភមិនស្ទើនោះទេ។

loading...

ហើយនៅទីបំផុត ភរិយាពិធីករ រតនា ក៏បានសម្រាលកូនប្រុសដោយជោគជ័យ បន្ទាប់ពីនាងនិងគ្រួសារសម្រេចចិត្តថា សម្រាលតាមបែបវិទ្យាសាស្រ្ត ព្រោះកូនប្រុសកំពូលកូរមួយនេះ បានធ្វើឲ្យ អ្នកម៉ាក់គេ ត្រូវឈឺពោះអស់ពេលជាយូរថ្ងៃមកហើយ។

កង្វល់នៃគ្រួសារមួយនេះបានបញ្ចប់ ដោយប្ដូរយកមកវិញនូវស្នាមញញឹម ព្រមទាំងសំណើច ព្រោះតែភរិយារូបលោក បានសម្រាលកូនប្រុស ដោយសុវត្ថិភាព ថែមទាំងមានមុខមាត់គួរឲ្យស្រលាញ់ទៀតផង។

ជាពិសេសក្រោមការមើលថែយ៉ាង ដិតដល់របស់រូបលោកដែលជាស្វាមី ធ្វើឲ្យភរិយាសម័យថ្មីមួយនេះ ភ្លេចអស់ទំហំនៃការឈឺចាប់ក្រោយរូបនាងសម្រាលកូន។

ទង្វើ និងការយកចិត្តទុកដាក់របស់ ពិធីករសង្ហារូបនេះ បានធ្វើឲ្យគ្រប់គ្នាលាន់មាត់សរសើរមិនតិចនោះទេ៕

ចង់ដឹងកូនប្រុសកំពូលកូរមួយនេះ មានមុខមាត់គូរឲ្យស្រលាញ់យ៉ាងណា ទស្សនារូបភាពខាងក្រោម៖

រូបភាពពេល ភរិយាលោក រតនា ឈឺពោះ
លោក រតនា និងភរិយា បានសម្រេចចិត្តទទួលយកសេវាកម្មកើតបែបវិទ្យាសាស្រ្ត
កូនប្រុស លោក រតនា បានកើតដោយ សុវត្ថិភាព
សុខភាពភរិយាលោក រតនា នៅតែល្អ ក្រោយពេលសម្រាលបុត្ររួច
កូនប្រុស លោក រតនា
កូនប្រុស លោក រតនា
កូនប្រុស លោក រតនា
លោក រតនា កំពុងមើលថែភរិយា ក្រោយពេលនាងសម្រាលកូនរួច
លោក រតនា កំពុងមើលថែភរិយា ក្រោយពេលនាងសម្រាលកូនរួច

ប្រភព Khmerloadhttps://www.khmerload.com/news/67019