កប់! iPhone 8 និង 8 Plus មក​ដល់​ខ្មែរ​ស្អែក​នេះ តម្លៃ​វិញ​មិន​ធម្មតា

iPhone 8 និង 8plus ​ដែល​កំពុង​តែ​ទាក់ទាញ​អារម្មណ៍​ប្រិយមិត្ត​ឱ្យ​ចង់​ដូរ​សេរី​ទូរសព្ទ​នោះ ​នឹង​មក​ដល់​ស្រុក​ខ្មែរ​នៅ​ថ្ងៃ​ទី​២២​ស្អែក​នេះ​ហើយ ជាមួយ​តម្លៃ​សមរម្យ​ទៅ​តាម​ Memory ​របស់​វា។

loading...

បើ​តាម​ហាង​មួយ​ចំនួន​បាន​ឱ្យ Angkor Post ​ដឹង​ថា​សម្រាប់​ទូរសព្ទ iPhone 8 64G ​មាន​តម្លៃ​ត្រឹម​ជាង​៩០០​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ ខណៈ​ដែល​ទូរសព្ទ iPhone 8  256G ​វិញ​មាន​តម្លៃ​ក្បែរ​១១០០​ដុល្លារ​អាមេរិក។ ចំពោះ​ទូរសព្ទ​ម៉ាក iPhone 8plus ​វិញ ​64G ​តម្លៃ​ក្បែរ​១១០០​ដុល្លារ ​និង 256G ​តម្លៃ​ជាង​១២០០​ដុល្លារ​អាមេរិក។

ដោយ​ឡែក​សម្រាប់​ម៉ាក់ iPhone X ​វិញ ​​នៅ​មិន​ទាន់​មក​ដល់​កម្ពុជា​នោះ​ទេ ដោយ​វា​នឹង​មក​ដល់​នៅ​
ខែ​ក្រោយ​ឯ​ណោះ ហើយ​តម្លៃ​វិញ​ខាង​យើង​ខ្ញុំ​នឹង​ជម្រាប​ជូន​នៅ​ពេល​ក្រោយ។ ខាង​ក្រោម​នេះ​ជា​មុខងារ​សំខាន់​ៗ​ដែល​ប្រិយមិត្ត​ត្រូវ​ដឹង​៖
@ រូបរាង​បំពាក់​ដោយ​កញ្ចក់​ប្រហែល ៩៥ភាគរយ ដែល​ជា​ទី​ចូលចិត្ត​របស់​អ្នក​ប្រើប្រាស់​ភាគច្រើន ព្រោះ​មិន​បាច់​បារម្ភ​រឿង​ឆ្កូត។
@ អេក្រង់​ដូរ​ពី LCD មក​ប្រភេទ OLED ថ្មី ដែល​អាច​បង្ហាញ​ពណ៌​រូបភាព​បាន​ត្រជាក់​ភ្នែក ច្បាស់​និង​លក្ខណៈ​ធម្មជាតិ​ជាង​អេក្រង់ LCD លើ iPhone ស៊េរី​មុនៗ។
@ មុខងារ​ស្កេន​ផ្ទៃ​មុខ (Face ID) យ៉ាង​ទំនើប​ប្លែក​និង​រហ័ស ជំនួស​ឲ្យ​ការ​ស្កេន​ម្រាម​ដៃ។ មុខងារ​នេះ Apple អះអាង​ថា​មាន​សុវត្ថិភាព​ជាង Touch ID ដាច់​តែ​ម្តង ពោល​គឺ Face ID ១:១ ០០០ ០០០ ឯ Touch ID ១:៥០០ ០០០។


@ អេក្រង់​ស្ទើរ​គ្មាន​គែម​និង​កាន់​តែ​លាត​សន្ធឺង​ធំ ៥,៨អ៊ីញ ធំ​ជាង iPhone 8 អេក្រង់ ៤,៧អ៊ីញ ក្រោយ​ដក​ប៊ូតុង Home ដែល​មាន​លើ iPhone តាំង​ពី​ឆ្នាំ ២០០៧ មក​ម្ល៉េះ។ អេក្រង់​ទំហំ​នេះ​មិន​ធំ​ជ្រុល​និង​មិន​តូច​ជ្រល ក្នុង​ការ​ប្រើប្រាស់ ដោយ​វា​តម្រូវ​ល្មម​សម្រាប់​ម្រាមដៃ​មនុស្ស​ទូទៅ ហើយ​ម្យ៉ាង​វា​ផ្តល់​ភាព​ងាយ​ស្រួល​សម្រាប់​មើល​វីដេអូ
@ ថាមពល​ថ្ម​កាន់​បាន​យូរ​ជាង iPhone 7 ដល់​ទៅ ២ម៉ោង និង​មាន​មុខងារ​សាក​ថ្ម​លឿន​ដោយ​សាក ៣០ នាទី ថ្ម​ឡើង​បាន ៥០ភាគរយ។
@ ទំហំ RAM ទំហំ 3GB ដែល​កាន់​តែ​ជាង iPhone ស៊េរី​មុនៗ​ដែល​មាន RAM តែ 2GB
@ ប្រើ​ឈីប​ប្រភេទ A11 Bionic ធ្វើ​ឲ្យ iPhone X មាន​ដំណើរ​ការ​លឿន​ជាង iPhone 7 ដល់​ទៅ ២៥ភាគរយ។


@ មុខងារ​ការពារ​ធូលី​និង​ទឹក​ជម្រៅ ១, ៥ម៉ែត្រ រយៈ​ពេល ៣០ នាទី
@ កាមេរ៉ា​ភ្លោះ​ក្រោយ​ទាំង​ពីរ​ទំហំ 12 MP របស់ iPhone X សុទ្ធ​តែ​បំពាក់​ដោយ​មុខងារ​ការពារ​លំនឹង OIS ដែល​ធ្វើ​ឲ្យ​ការ​ថត​វីដេអូ​កាន់​តែ​រលូន មិន​ញ័រ​ដូច iPhone 7 Plus។
ចំណែក​កាមេរ៉ា​មុខ​ក៏​មាន​មុខងារ​ថត​រូប​ពាក់​កណ្តាល​ខ្លួន Portraits បាន​ដូច​កាមេរ៉ា​ក្រោយ ហើយ​ថែម​ទាំង​មាន​មុខងារ​បន្ថែម​ពណ៌ (Color Filter) ដូច​ការ​ថត​ក្នុង​ស្ទីតយោ​អ៊ីចឹង​ដែរ។

@ មាន​មុខងារ Augmented Reality (AR) ដែល​ធ្វើ​ឲ្យ​អ្នក​ទទួល​បាន​បទ​ពិសោធន៍​ថ្មី ក្នុង​ការ​លេង​ហ្គេម នៅ​ក្នុង​ពិភព​ពិត​ខាង​ក្រៅ​បូក​និង​បច្ចេកវិទ្យា Animation ចេញ​ពី​កាមេរ៉ា​ទូរសព្ទ iPhone X។
@ កម្មវិធី​ថ្មីៗ​និង​ទំនើប​ភាគច្រើន​ដែល Developer ទើប​បង្កើត គឺ​ច្រើន​តែ​តម្រូវ​លើ iPhone X មុន​គេ
@ ការ​អាប់ដេត​កម្មវិធី​និង​បច្ចេកវិទ្យា​ថ្មី​ផ្ទាល់​ពី Apple នឹង​ផ្តល់​អាទិភាព​មុន​គេ​ដល់ iPhone X ឬ​ក៏​មិន​មាន​តែ​ម្តង​សម្រាប់ iPhone ស៊េរី​ផ្សេង
@ ដំណើរការ iOS 11 ការ​រចនា និង Multi-Touch លើ iPhone X ខុស​ពី iPhone ដទៃ​សូម្បី​តែ iPhone 8/8 Plus។

យក​ម្រាម​ដៃ​អូស​ពី​គែម​ទូរសព្ទ​ខាង​ក្រោម​ឡើង​លើ ដើម្បី​ចូល Homescreen និង​បិទ​កម្មវិធី តែ​បើ​ចង់​បញ្ឈប់​កម្មវិធី​ឲ្យ​ដំណើរការ គឺ​អូស​ម្រាមដៃ​ពី​គែមទូរសព្ទ​ឡើង​លើ​ឲ្យ​ជាប់​កុំ​លែង ហើយ​ឈប់​ត្រឹម​ពាក់​កណ្តាល​ទូរសព្ទ​នោះ​នឹង​ឃើញ​កម្មវិធី​ដែល​បើកចោល ហើយ​អាច​បញ្ឈប់​ដំណើរការ​បាន។
អូស​ពី​គែម​ទូរសព្ទ​ខាង​លើ​ចំ​កណ្តាល​មក​ក្រោម ដើម្បី​ចូល​ផ្ទាំង Widgets ។
អូស​ពី​គែម​ទូរសព្ទ​ខាង​លើ​ផ្នែក​ខាង​ស្តាំ​មក​ក្រោម ដើម្បី​បើក Control Center។

ប្រភព Angkorpost