ក្រសួងធនធានទឹក អំពាវនាវឲ្យប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រ បង្កើនការប្រុងប្រយ័ត្នខ្ពស់ ខណៈលើផ្ទៃសមុទ្រមានភ្លៀងធ្លាក់ច្រើន ខ្យល់បោកបក់ខ្លាំង និងរលកខ្ពស់ៗ

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានអំពាវនាវបងប្អូនប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រ បង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ ខណៈដែលរយៈពេលនេះ លើផ្ទៃសមុទ្រមានភ្លៀងធ្លាក់ច្រើន ខ្យល់បោកបក់ខ្លាំង និងរលកខ្ពស់ៗ។

សេចក្តីប្រកាសព័ត៌មាន ព្យាករណ៍អាកាសធាតុប្រចាំសប្តាហ៍របស់ក្រសួងធនធានទឹក បានបញ្ជាក់ថា ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០១៧ ភ្លៀងនឹងធ្លាក់រាយប៉ាយកើនឡើង ជាបន្តបន្ទាប់ក្នងកំរិតពីមធ្យមទៅច្រើន ក្នុងក្របខ័ណ្ឌស្ទើរទូទាំងប្រទេស។ អាកាសធាតុបែបនេះ ធ្វើឲ្យនៅលើផ្ទៃសមុទ្រវិញ មានភ្លៀងធ្លាក់ច្រើន ខ្យល់បក់បោកខ្លាំង និងរលកសមុទ្រខ្ពស់ៗ៕

loading...

ប្រភព : Fresh News