Archive for Category: "Uncategorized"
អគ្គិភ័យឆាបឆេះ ឡឥដ្ឋ នៅស្រុកស្អាង
កណ្តាលៈ ឡឥដ្ឋមួយកន្លែងស្ថិតក្នុងឃុំរការខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល នៅវេលាម៉ោង ១០ និង៣០នាទីយប់ ថ្ងៃពុធ ទី០៦ ខែមីនា ឆ្នាំ២០១៣ បានរងនូវការឆាបឆេះយ៉ាងសន្ធោសន្ធៅ តែមិនទាន់ដឹងពីមូលហេតុ នៃការ ឆាប់ឆេះនៅឡើយទេ។ ប្រភពពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ម្ចាស់ឡឥដ្ឋ ដែលរងការឆាបឆេះនេះ ឈ្មោះ អេង។ ទោះបីជាយ៉ាង កម្លាំងសម្ថកិច្ច អាជ្ញាធរ មូលដ្ឋាន ព្រមទាំងកម្លាំងសមត្ថកិច្ចជំនាញពន្លត់អគ្គិភ័យ បានចុះជួយអន្តរាគមន៍ភ្លាមៗ ផងដែរ តែគេមិនទាន់ដឹងថា អាចជួយសង្រ្គោះបានប៉ុន្មាននោះទេ ព្រោះការឆាបឆេះមានភាពខ្លាំងក្លាផង ដែរ។
តុលាការកំពូល តម្កល់សាលក្រម និងសាលដីកា តុលាការជាន់ទាប ប៉ុន្តែកែប្រែបទ ចោទប្រកាន់ តុប ច័ន្ទសេរីវុឌ្ឍ
ភ្នំពេញៈ តុលាការកំពូល នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៣ នេះ បានសម្រេចរក្សាសាលក្រម និងសាលដីការបស់តុលាការជាន់ទាប ដែលបានសម្រេចផ្តន្ទាទោស អតីតព្រះរាជអាជ្ញាខេត្តពោធិសាត់ លោក តុប ច័ន្ទសេរីវុធ ដាក់ពន្ធនាគារ ១៩ ឆ្នាំ។
ជ្រុងមួយនៃសង្គម ៖ តើដី ក្នុងព្រែក ដី ក្នុងសមុទ្រ ជាកម្មសិទ្ធិរបស់ ឧកញ៉ា ជៀម ផែន ដែរទេ
ភ្នំពេញ ៖ ម្សិលមិញ នាយខ្វែកបានអាន នូវព័ត៌មាន និងទស្សនា រូបភាពផង ស្ដីពី សកម្មភាព មន្ដ្រីតុលាការ និងមន្ដ្រីអាជ្ញាធរ សមត្ថកិច្ច ខេត្ដព្រះ សីហនុ ចុះអនុវត្ដដោយ បង្ខំរុះរើ និងកម្ទេចផ្ទះប្រជាពលរដ្ឋនៅ តំបន់ចំរាំងកែវផុស ខ្ទេចខ្ទីដោយសារតែ ប្រជាពលរដ្ឋចាញ់ក្ដីឧកញ៉ា ជៀម ផែន ដែលគេ ស្គាល់ថា ជាថៅកែស្រាបៀលីអូ ។ រឿងអនុវត្ដសាលក្រម គឺជារឿងពាក់ ព័ន្ធនឹងផ្នែកច្បាប់ ។ ចំណែកប្រជាពលរដ្ឋ ចាញ់ក្ដីនាំគ្នាស្រែកប្រឆាំងតវ៉ាថា សាល ក្រមអយុត្ដិធម៌ ក៏ជារឿង របស់ប្រជាពលរដ្ឋ ដែលពួកគាត់មានសិទ្ធិប្រឆាំង ដោយឡែក នាយខ្វែកមិនហ៊ានលូកដៃ ឬចោទអ្នកនេះ ខុស អ្នកនោះត្រូវនោះឡើយ ។រឿងដែលនាយខ្វែកឆ្ងល់នោះ គឺ សមត្ថកិច្ច និងតុលាការចុះទៅអនុវត្ដសាល ក្រម រឹបអូសដី យោងតែទៅតាមបណ្ដឹង របស់ឧកញ៉ា ជៀម ផែន តែប៉ុណ្ណោះ ដែល បានប្ដឹងថា ប្រជាពលរដ្ឋខាងលើរស់នៅលើ [...]
សាលារាជធានីភ្នំពេញប្រកាស ពីការសាងសង់ផ្លូវក្រោមដី និងមានហាងលក់ទំនិញ
រាជធានីភ្នំពេញ ៖ សាលារាជធានីភ្នំពេញកាលពីថ្ងៃ៤ មីនា បានចេញសេចក្តីជូនដំណឹងថា រាជរដ្ឋាភិបាលបានសម្រេចតាមរយៈលិខិតលេខ៦៥០ សជណ ចុះថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១១ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ប្រគល់សិទ្ធិជូនក្រុមហ៊ុន តាន់ ស្រ៊ី ឆេន អ៊ីញ (ធី អេស ស៊ី អាយ) ដើម្បីធ្វើការអភិវឌ្ឍសាងសង់ផ្លូវក្រោមដី រួមមានហាងលក់ទំនិញ និងហាងលក់វត្ថុអនុស្សាវរីយ៍ផ្សេងៗ មានបណ្តោយ៤៤៧ម៉ែត្រ ទទឹង២៣ម៉ែត្រ តភ្ជាប់ពីអគារ TSCLK ទៅដល់មុខស្តុបរំលឹកវិញ្ញាណក្ខន្ធជនរងគ្រោះនៅកោះពេជ្រ ដោយឆ្លងកាត់ផ្លូវសំខាន់ៗ
តំលៃស្ដ្រី គឺមិនអាចខ្វះបានក្នុងការចូលរួមក្នុងសង្គម
សៀមរាប: ក្នុងឱកាសប្រារព្ធទិវាសិទ្ធិនារីអន្ដរជាតិ៨មីនា លើកទី១០២ លោកគឹម ប៊ុណ្ណា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដសៀមរាប បានមានប្រសាសន៍ថា តំលៃស្ដ្រី គឺមិនអាចខ្វះបានក្នុងការចូលរួមក្នុងសង្គម ជាពិសេសស្ដ្រីបច្នុប្បន្ននៅព្រះរាជាណាចក្រកម្ពុជា បានចូលរួមយ៉ាងសកម្មក្នុងឆាកនយោបាយ ក្នុងការដឹកនាំប្រទេស រួមជាមួយរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្ដេចតេជោហ៊ុន សែន ជានាយករដ្ឋមន្ដ្រី។ ថ្នាក់ដឹកនាំមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ដសៀមរាប ក្រោមការចូលរួមពីលោកគឹម ប៊ុណ្ណា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដសៀមរាប បានជួបជុំមន្ដ្រីក្រោមឱវាទ ជាពិសេសស្ដ្រីដែលបំរើការងារក្នុងមន្ទីរទាំងអស់បានចូលរួមទិវាសិទ្ធិនារីអន្ដរជាតិ៨មីនា លើកទី១០២ ក្រោមប្រធានបទ “សិទ្ធិស្មើគ្នាក្នុងឱកាសដូចគ្នាដើម្បីពន្លឿនកិច្ចអភិវឌ្ឍន៍” នៅល្ងាចថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៣នេះនៅខេត្ដសៀមរាប។ លោកគឹម ប៊ុណ្ណា បានមានប្រសាសន៍ថា ប្រធានបទខាងលើ គឺមានអត្ថន័យគួរឱ្យចាប់អារម្មណ៍បំផុតចំពោះស្ដ្រីគ្រប់រូបដែលចូលរួមធ្វើការយ៉ាងសកម្មជាមួយគ្នា ក្នុងការឈានទៅរកសមភាពយេនឌ័រ និងរួមគ្នាអនុវត្ដដើម្បីរំលឹកទិវាមួយនេះជារៀង រាល់ឆ្នាំ ក្នុងការឈានឆ្ពោះទៅរកកិច្ចអភិវឌ្ឍជីវភាពសង្គមឱ្យមានការរីកចំរើន។លោកគឹម ប៊ុណ្ណា បានថ្លែងថា សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវកិត្ដិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន បានចាត់ទុកស្ដ្រីជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ ជាពិសេសជាកំលាំងរួមចំនែកយ៉ាងសកម្មដល់ការអភិវឌ្ឍក្នុងខឿនសេដ្ឋកិច្ចជាតិ និងបានចូលរួមយ៉ាងសកម្មដើម្បីអភិវឌ្ឍប្រទេស។ លោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដសៀមរាប បានមានប្រសាសន៍ឱ្យបានដឹងដែរថា ជាក់ស្ដែងស្ដ្រីនៅក្នុងប្រទេសកម្ពុជាមានជាច្រើនបានចូលរួមក្នុងសង្គម [...]
ផ្ទះ១៨ខ្នង បានកំទេចទាំងស្រុង លើដីទំនាស់រវាងពលរដ្ឋ៤៩គ្រួសារ និងថៅកែស្រាបៀរលីអូ
ខេត្តព្រះសីហនុ: ផ្ទះសម្បែងតូចធំរបស់ប្រជាពលរដ្ឋរស់នៅភូមិរុងរាំង ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ប្រមាណជាងដប់ខ្នង ត្រូវបានកំទេចទាំងស្រុងដោយគ្រឿងចក្រធំៗ ក្នុងការអនុវត្តសាលក្រមស្ថាពរមួយ ក្នុងរឿងជម្លោះដីធ្លីរវាងប្រជាពលរដ្ឋ៤៩គ្រួសារ និងលោកជៀម ផែន ថៅកែស្រាបៀរលីអូកាលពីព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៣នេះ។
រយៈពេល៦ខែ កម្ពុជានាំចេញទៅបារាំង ក្នុងទឹកប្រាក់ជាង ៤៤ លានដុល្លារ
ភ្នំពេញ: ទំហំពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងបារាំង រយៈពេល ៦ខែ ចាប់ពីខែមករា ដល់ខែមិថុនា ក្នុងឆ្នាំ២០១២ ការនាំចេញទៅប្រទេសបារាំង គិតជាទឹកប្រាក់មានចំនួនប្រហែលជាង ៤៤ លានដុល្លារអាមេរិក។ ឯការនាំចូលពីបារាំងមកកម្ពុជាវិញ មានចំនួនជាង ៧៣ លានដុល្លារអាមេរិក។ លោក អ៊ុច បូររិទ្ធ រដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជា បានថ្លែងប្រាប់ក្រុមអ្នកកាសែតដូច្នេះ កាលពីព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៣ បន្ទាប់ពីជំនួបជាមួយលោក ដេវេហ្សង់ ប៉ាទ្រីក (Patrick Devedjian) តំណាងរាស្ត្រ និងជាប្រធានក្រុមប្រឹក្សាខេត្តអូដឺសែន (Hauts-Seine) នៅទីស្តីការក្រសួងការបរទេស។លោក អ៊ុច បូររិទ្ធ បានបន្តថា ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងបារាំង មើលទៅវានៅតិចតួច ក៏ប៉ុន្តែនៅក្របខណ្ឌនេះ គឺថា ជារួមកិច្ចសហប្រតិបត្តិការរវាងបារាំង និងកម្ពុជា មានដំណើរការល្អណាស់។ ជាពិសេសបារាំងបានជួយកម្ពុជា នៅក្នុងវិស័យផ្សេងៗ ដូចជា វិស័យសិក្សាធិការ សុខាភិបាល និងវិស័យពាណិជ្ជកម្ម…៕ .
សម្តេច ហ៊ុន សែន លើកឡើងពីករណីលោកសមរង្ស៊ីថា មិនមែនជារឿងនយោបាយទេ
ជាលើកដំបូងហើយ ដែលសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើង ដោយមិនចេញឈ្មោះ ឲ្យចំៗ លើករណីរបស់លោកសមរង្ស៊ី ក្នុងរឿងដកតម្រុយបង្គោលព្រំដែនកម្ពុជា-វៀតណាម នៅខេត្តស្វាយរៀង ដែលនាំឲ្យតុលាការ កាត់ទោសកំបាំង ដាក់ពន្ធនាគារលើមេបក្សប្រឆាំង ដែលជាគូប្រជែងរបស់សម្តេច។ ករណីរបស់លោក សម រង្ស៊ី ត្រូវបានសម្តេច ហ៊ុន សែន បញ្ជាក់ថា មិនមែនជារឿងនយោបាយទេ តែជាបទល្មើសជាក់ស្តែង ដែលលោកសមរង្ស៊ី បានដកតម្រុយបង្គោលព្រំដែន ទើបត្រូវតុលាការកាត់ទោស។
សវនាការ រឿងធ្វើឃាតអ្នកកាសែត លើកពេលទៅខែមេសា
រតនគីរី: ក្រោយពីឃុំខ្លួនអស់ជិតប្រាំមួយខែ នៅថ្ងៃទី៤ មីនា ឆ្នាំ២០១៣ តុលាការខេត្ដរតនគីរី បានបើកសវនាការជំនុំជម្រះទោសជនសង្ស័យពីរនាក់ ពាក់ព័ន្ធនឹងការស្លាប់របស់អ្នកកាសែតវរជនខ្មែរ លោកហង្ស សិរីឧត្តម ប្រចាំនៅខេត្តរតនគីរី។ ប៉ុន្ដែអង្គសវនាការបានលើកពេលទៅដល់ថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៣ ដោយ យោងថា សាក្សីមួយចំនួនអវត្ដមាន។
ព្រះមហាក្សត្រកម្ពុជា និងសម្តេចម៉ែ យាងទៅប្រទេសចិន ដើម្បីពិនិត្យព្រះរាជសុខភាព
ភ្នំពេញ៖ ព្រះមហាក្សត្រកម្ពុជា ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រ កម្ពុជា និងព្រះមាតារបស់ព្រះអង្គ សម្ដេចព្រះមហាក្សត្រី បានយាងទៅប្រទេសចិន ដើម្បីពិនិត្យ ព្រះរាជសុខភាព កាលពីម៉ោង៩និង១៥នាទី ព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៣។



