Archive for Category: "សន្តិសុខ សង្គម"
បុរសម្នាក់ដេកស្លាប់ក្នុងព្រៃនៅឃុំត្នោតជុំ
ខេត្តពោធិសាត់៖ សាកសពបុរសម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់ក្នុងព្រៃកាលពីវេលាម៉ោង១៥និង៣០នាទីនាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៣ នៅចំណុចមាត់ផ្លូវលំមួយស្ថិតក្នុងភូមិបង្គងឃ្មុំ ឃុំត្នោត ជុំ ស្រុកក្រគរ ខេត្តពោធិសាត់ ។
ជនជាតិអាមេរិកម្នាក់និងកូនធម៌ខ្មែរម្នាក់ត្រូវសមត្ថកិច្ចនគរបាលឃាត់ខ្លួន
ខេត្តព្រះសីហនុ៖ នៅរសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៣ កន្លងទៅនេះសមត្ថកិច្ចការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានធ្វើការស៊ើបអង្កេតបឋមមួយលើករណី ទិញពេស្យាចារកុមារាបីនាក់មករួមភេទ ប្រព្រឹត្តឡើងដោយជនជាតិអាមេរិកម្នាក់និងកូនធម៌ខ្មែរម្នាក់ ។
ស្រុកយើង ទូរទស្សន៍ វិទ្យុ និងកាសែតកំពុងតែប្រកួតប្រជែងគ្នាផ្សព្វផ្សាយគ្រឿងស្រវឹងដើម្បីសម្លាប់ពលរដ្ឋ
កំណើននៃការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង ដែលក្នុងពេលបច្ចុប្បន្ននេះ នៅទីណា យើងក៏ឃើញប៉ាណូផ្សាយ ពាណិជ្ជកម្មគ្រឿងស្រវឹង ហើយសូម្បីតែតាមវិទ្យុ និង ទូរទស្សន៍ ក៏កំពុងតែប្រកួតប្រជែងគ្នា ដើម្បីផ្សព្វផ្សាយ ពាណិជ្ជកម្ម គ្រឿងស្រវឹង ដោយ ផ្សារភ្ជាប់ជាមួយនឹងការផ្តល់រង្វាន់យ៉ាងគគ្រឹកគគ្រេង ដើម្បីលើកទឹកចិត្តពលរដ្ឋឱ្យចេះ ប្រើប្រាស់ រហូតឈានដល់ពិការភាព និងស្លាប់ខ្លួនថែមទៀតផង ។
រកឃើញ សពកម្មករ ២នាក់ និងរងរបួស ធ្ងន់ស្រាល ៦នាក់ ក្នុងគំនរប្លង់សេអគារ រោងចក្រវីងស្តាស៊ូ
កំពង់ស្ពឺៈ បន្ទាប់ពីការជួយសង្រ្គោះយ៉ាងញាប់ដៃ ញាប់ជើងពីកម្លាំងសមត្ថកិច្ច និងអាជ្ញាធរចម្រុះក្នុងខេត្តកំពង់ស្ពឺ រហូតដល់វេលាម៉ោង ៩ និង៣២នាទីព្រឹកថ្ងៃទី១៥ ខែឧសភា សមត្ថកិច្ចបានរកឃើញសពកម្មករ២នាក់ ស្រីម្នាក់ និងប្រុសម្នាក់ រួមជាមួយអ្នករងរបួសធ្ងន់ស្រាល ៦នាក់ នៅក្នុងគំនរប្លង់សេអគាររោងចក្រ «វីងស្តាស៊ូ» ដែលបានបាក់កាលពីព្រឹកមិញនោះ។
ក្រុមតន្រ្តីពន្លឺថ្មី សែន ប៉េង ក្រឡាប់រថយន្ត ស្លាប់ និងរបួសជិត១០នាក់
កំពង់ធំ៖ ក្រុមតន្រ្តីពន្លឺថ្មី សែន ប៉េង ដែលមានឈ្មោះ បោះសំឡេង មួយបានជួបគ្រោះថ្នាក់ ចរាចរណ៍ ក្រឡាប់ រថយន្ត កូរ៉េ ២តោន កន្លះ ពណ៌ខៀវ កាល១២៖៣០នាទី យប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៣នៅចំណុចលើផ្លូវជាតិលេខ៦អា ក្នុងភូមិសូយោង ឃុំសូយោង ស្រុកបារាយណ៏ ខេត្ដកំពង់ធំ
ក្មេងស្រីដែល លេបថ្នាំ ប៉ងបញ្ចប់ជីវិត ដោយសារ ឪពុកចុង ចាប់រំលោភ និងគូដណ្តឹង សុំផ្តាច់ពាក្យ បានស្លាប់ហើយ
ភ្នំពេញ៖ ក្មេងស្រីអាយុ១៧ឆ្នាំ ដែលលេបថ្នាំ ប៉ងបញ្ចប់ជីវិត ដោយសារតែ តូចចិត្ត ពីព្រោះឪពុកចុង ធ្វើសកម្មភាព ចាប់រំលោភ ហើយត្រូវគូដណ្តឹង សុំផ្តាច់ពាក្យ នោះ បានស្លាប់ហើយនៅមន្ទីរពេទ្យ រុស្ស៊ី នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៣នេះ។
បង្ក្រាបគ្រឿងញៀន ពីរខណ្ឌចាប់ជនល្មើស ចំនួន៨នាក់ និងថ្នាំញៀនជាង ៥០០គ្រាប់
ភ្នំពេញ៖ កម្លាំងនគរបាល ប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ សហការជាមួយ កម្លាំងនគរបាល មូលដ្ឋាន ដឹកនាំដោយ ព្រះរាជអាជ្ញារង ឯក ឆេងហ៊ួត នៅយប់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៣នេះ បានចុះបង្ក្រាប មុខសញ្ញាចែកចាយ និងជួញដូរគ្រឿងញៀន ទ្រង់ទ្រាយធំ គួរសមមួយ នៅខណ្ឌ៧មករា ក្បែរផ្សារអូឫស្សី និងក្រោយរោងកុន គីរីរម្យ ក្នុងខណ្ឌចំការមន ដោយឃាត់ខ្លួន ជនល្មើស ចំនួន៨នាក់ ក្នុងនោះ ស្រី២នាក់ និងរឹបអូសថ្នាំញៀន ជាង៥០០គ្រាប់។
ប្រតិបត្តិការ ចាប់ក្រុមចោរប្លន់ កម្លាំងនគរបាល ឡោមព័ទ្ធចាប់ មេខ្លោង នៅតាមផ្លូវ កម្ពុជាក្រោម
ភ្នំពេញ៖ កម្លាំងនគរបាល ការិយាល័យ កណ្តាលយុត្តិធម៌ និងកម្លាំងនគរបាល ខណ្ឌ៧មករា ដឹកនាំដោយ ព្រះរាជអាជ្ញារង លី សុផាន់ណា និងលោកស្នងការនគរបាល រាជធានីភ្នំពេញ ឧត្តមសេនីយ៍ ជួន សុវណ្ណ នៅវេលាម៉ោង ប្រមាណ១០៖៣០នាទី យប់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៣ បានឃាត់ខ្លួន ជនសង្ស័យម្នាក់ ដែលជាបក្ខពួក ក្រុមចោរប្លន់ យ៉ាងសកម្ម នៅក្នុងរាជធានី ភ្នំពេញ នាពេលកន្លងមក។
ផ្ទុះអាវុធនៅមុខផ្សារទួលគោក បណ្ដាលឱ្យបុរសម្នាក់រងរបួសធ្ងន់
ភ្នំពេញ ៖ បុរសមិនស្គាល់អត្ដសញ្ញាណម្នាក់បានរងរបួសធ្ងន់ដោយសារគ្រាប់កាំភ្លើង ហើយត្រូវដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យម៉ែតភ្លាមៗ បន្ទាប់ពីមានជនសង្ស័យ២នាក់បាញ់ប្រហារ នៅមុខផ្សារទួលគោក ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក កាលពីវេលាម៉ោងប្រមាណ៩ និង២០នាទីព្រឹក ថ្ងៃទី២៥ ខែមីនា នេះ។
ជិះម៉ូតូបុករថយន្តតាក់ស៊ីម៉ែត្រដួលចូលក្រោមរថយន្តរងរបួសធ្ងន់
ភ្នំពេញ ៖ យុវជនម្នាក់បានរងរបួសយ៉ាងធ្ងន់ក្នុងខណៈដែលរូបគេជិះម៉ូតូ១គ្រឿងម៉ាកសេ ១២៥ ស៊េរី២០១៣ ជិះក្នុងទិសដៅបញ្រ្ចាសទិសចរាចរណ៍ ហើយជ្រុលបុកចំក្បាលរថយន្ត តាក់ស៊ីម៉ែត្របណ្តាលឲ្យយុវជនរូបនេះបោកខ្ទប់ទៅនឹងក្បាលរថយន្តរងរបួសធ្ងន់ កាលពីវេលាម៉ោង២ រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៣ នៅចំណុចមុខ ណាហ្គាវើល ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
ធ្វើជាជូនទៅទិញថ្នាំពេទ្យដល់ពាក់កណ្ដាលផ្លូវចាប់រំលោភក្នុងរថយន្ដ
ភ្នំពេញ ៖ កម្លាំងអាវុធហត្ថ ខណ្ឌមាន ជ័យ បានឃាត់ខ្លួនបុរសម្នាក់ ដោយជាប់ ពាក់ព័ន្ធនិង ការចាប់រំលោភ មិនបានសម្រេច លើនារីវ័យ១៨ឆ្នាំ នៅពេលដែលជនសង្ស័យ រូបនេះ បានសុំជូននារីរងគ្រោះទៅទិញថ្នាំ ពេទ្យ លុះដល់ពាក់កណ្ដាលផ្លូវ ក៏ធ្វើសកម្ម ភាពចាប់រំលោភ ប៉ុន្ដែដោយការប្រតាយ ប្រតប់ពីនារីរងគ្រោះ ទើបរំលោភមិនបាន សម្រេច ។
ដេវិដ ឆាណាយវ៉ា និងបក្ខពួកបង្កគ្រោះថ្នាក់ចរាចរណ៍រួចវាយអ្នកកាសែតរងរបួសធ្ងន់-ស្រាល ជិត១០នាក់
-ដេវិដ ឆាណាយវ៉ា ត្រូវតុលាការចេញដីកាចាប់ខ្លួន បទល្មើសមួយទៀត គឺប្រើប្រាស់អាវុធខុសច្បាប់ -បុគ្គលិកទូរទស្សន៍បាយ័នម្នាក់ត្រូវគេវាយរហូតសន្លប់នៅ នឹងកន្លែង ភ្នំពេញ ៖ អ្នកកាសែតក្នុងស្រុកដែលមកពីអង្គភាពផ្សេងៗគ្នា ប្រមាណជាជិត១០នាក់ បានរងរបួសធ្ងន់-ស្រាល បន្ទាប់ពី ឈ្មោះ ដេវិដ ឆាណាយវ៉ា ព្រមទាំងក្មួយ និងបក្ខពួកផ្សេងទៀត
ស្លាប់ម្នាក់របួស៩នាក់ដោយសាររថយន្តកុងតឺន័របុក
ភ្នំពេញ៖ កូនប្រុសរបស់លោក លឹម វ័ន្ត រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយ៍កម្ម និងសំណង់បានស្លាប់ ដោយគាបជាប់ក្នុង រថយន្ត ព្រមទាំងរងរបួស-ធ្ងន់ស្រាលមនុស្ស៩នាក់ទៀតក្នុងគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្តកុងតឺន័រ បុកគ្នាជាមួយរថយន្តឡិចស៊ីស៣៣០
គ្រូពេទ្យនៅមន្ទីរ ពេទ្យរុស្ស៊ី នាំប្រពន្ធ ដើរហាត់ប្រាណ ត្រូវរថយន្ដបុកស្លាប់ប្រពន្ធ ទាំងព្រឹក
ភ្នំពេញ ៖ វេជ្ជបណ្ឌិតនៅមន្ទីរពេទ្យមិត្ដ ភាពកម្ពុជា-សូវៀត ហៅមន្ទីរពេទ្យរុស្ស៊ី ម្នាក់ បានរងរបួសធ្ងន់ រីឯភរិយារបស់ខ្លួន បានស្លាប់ បន្ទាប់ពីរថយន្ដបាឡែន មួយគ្រឿង បើកបុកប៉ើងដូចសី កាលពីវេលាម៉ោង៥និង៤៥នាទី ព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៣ ស្ថិតនៅទល់មុខចំណតរថយន្ដក្រុងនាគក្រហម ខាងជើងផ្សាររាត្រី តាមបណ្ដោយផ្លូវលេខ១០៨ សង្កាត់វត្ដភ្នំ ខណ្ឌដូនពេញ ។
ចូលអារកសម្លាប់ ដល់ក្នុងផ្ទះ ប្លន់យក លុយ និងគ្រឿងអលង្កា អស់ជាង ៣ម៉ឺន ដុល្លារ
ភ្នំពេញ ៖ បុរសម្នាក់ ត្រូវបានជន សង្ស័យមិនស្គាល់ អត្ដសញ្ញាណចូលអារក និងកាំបិតប៉័ងតោ ស្លាប់ក្នុងផ្ទះ ដើម្បីប្លន់ យកលុយនិងគ្រឿងអលង្កា អស់ជាង៣ម៉ឺន ដុល្លារ កាលពីល្ងាចថ្ងៃទី១៥ ខែមីនា ឆ្នាំ ២០១៣ ស្ថិតនៅផ្ទះជនរងគ្រោះ លេខ១១៥ ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌ មានជ័យ ហើយសពជនរងគ្រោះ ត្រូវបាន ប្រពន្ធនិងអ្នកជិតខាងប្រទះឃើញ នៅវេលា ម៉ោងប្រមាណ៨យប់ថ្ងៃដដែល បន្ទាប់ពីនាំ គ្នាកាត់សោ និងទម្លាយទ្វារ ។
ស្រីព្រូរថយន្ត បព្ចោញកំហឹង ដោយប្រើដែក បំពង់ទីប វាយលើអ្នកបើក តាក់ស៊ីដូចគ្នាបែក ក្បាលត្រូវសមត្ថកិច្ចឃាត់
ភ្នំពេញៈ បុរសជាអ្នក រត់តាក់ស៊ីម្នាក់ ត្រូវគេវាយ នឹងដែកបំពង់ទីប បែកក្បាលហូរឈាម ក្នុងជម្លោះរវាងអ្នករត់រថយន្ត តាក់ស៊ីដូចគ្នា ដោយសារតែភាគីអ្នក វាយអះអាងថា បើកបរ គ្មានគោរពសិទ្ធគ្នាទៅវិញទៅមក ។ ប៉ុន្ដែអ្នកឃើញហេតុការណ៍ វាយគ្នានេះ និយាយដូច គ្នាថា អ្នកបង្កហេតុទំនង ជាខឹងមិនបាន ម៉ូយទើបប្រើហឹង្សា បញ្ចេញកំហឹងដោយដែក បំពង់ទីបយ៉ាងដូច្នេះ ។
ម៉ូតូ បុកម៉ូតូ លើផ្លូវជាតិលេខ ៣ ស្លាប់ ១ របួសធ្ងន់ ២ នាក់
-រថយន្ដ ២គ្រឿង ប៉ះគ្នា នៅលើផ្លូវ ជាតិលេខ ៣ សំណាងល្អ អត់មានអ្នករង របួស កំពត ៖ បុរសម្នាក់ បានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ រីឯ ២នាក់ផ្សេងទៀត រងរបួសធ្ងន់ បន្ទាប់ពីពួកគេបើកម៉ូតូបុកគ្នា កាលពីវេលាម៉ោង ៥ និង១០នាទីល្ងាចថ្ងៃ ទី ១៥ ខែមីនា ស្ថិតនៅលើផ្លូវជាតិលេខ ៣ ខាងជើងផ្សារសាមគ្គីកំពត ចម្ងាយប្រហែល ៤០០ម៉ែត្រ ក្នុងភូមិកំពង់បាយខាងជើង សង្កាត់កំពង់បាយ ក្រុងកំពត ខេត្ដកំពត ។



