Archive for Category: "សេដ្ឋកិច្ច"
កំណើន សេដ្ឋកិច្ចកម្ពុជា រីកចម្រើនខ្លាំង ប៉ុន្តែបញ្ហាបរិស្ថាន និងអាកាសធាតុ ក៏ការប្រែប្រួល យ៉ាងខ្លាំងដែរ
ភ្នំពេញ៖ ក្រុមមន្រ្តីកម្ពុជា បានកត់សម្គាល់ថា កំណើនសេដ្ឋកិច្ចប្រទេសកម្ពុជា មានការលូតលាស់ខ្លាំង ហើយប្រជាពលរដ្ឋភាគច្រើន បានរួចចាក ផុតពីភាពក្រីក្រក៏ពិតមែន ប៉ុន្តែបញ្ហាបរិស្ថានឆ្លងកាត់ព្រំដែនដូចជា ឱនភាពមូលដ្ឋានធនធានធម្មជាតិ និងសេវាកម្មប្រព័ន្ធអេកូឡូស៊ី កង្វះខាតទឹក ភាពរាំងស្ងួត ទឹកជំនន់ មហន្តរាយធម្មជាតិ បង្កដោយការប្រែប្រួលអាកាសធាតុ។
ចិន ដាក់គោល ដៅថា កំណើន សេដ្ឋកិច្ចនឹង កើនឡើង៧,៥ ភាគរយ
ប៉េកាំង៖ ទីភ្នាក់ងារព័ត៌ មានចិនស៊ិនហួរ ចុះផ្សាយនៅថ្ងៃ ទី០៦ ខែមីនា ឆ្នាំ២០១៣នេះថា ចិន បានដាក់ គោលដៅមួយជាក់ លាក់ថា កំណើនសេដ្ឋកិច្ច របស់ចិនក្នុងឆ្នាំ២០១៣ នឹងកើនឡើង៧,៥ភាករយ ។
ទីផ្សារអាស៊ី ស្ទុះងើបឡើងវិញ ក្រោយការធ្លាក់ចុះប៉ុន្មានថ្ងៃ
ទីផ្សារអាស៊ីបានហក់ឡើងវិញនៅថ្ងៃអង្គារទី៥ មីនា ក្រោយពីធ្លាក់ចុះអស់ប៉ុន្មានថ្ងៃដោយសារការកាត់បន្ថយការចំណាយរបស់អាមេរិក ។ ផ្សារហ៊ុនទីក្រុងតូក្យូកើន០,៧៥% ហុងកុងកើន០,៤២% ស៊ីដនីកើន១,៤៨% ចំណែកសៀងហៃកើន០,៦២% ខណៈសេអ៊ូលកើន០៥៦% ។ ជាមួយគ្នានេះ ផ្សារហ៊ុននៅទីក្រុងញូវយ៉កក៏កើនឡើងដែរ ក្នុងនោះសន្ទស្សន៍ផ្សារហ៊ុន Dow Jone កើន០,២៧% ផ្សារហ៊ុន Standard&Poor 500កើន០,៤៦% ហើយផ្សារហ៊ុន Nasdaq កើន ០,៣៩% ។
ភាគហ៊ុន Google ស្ទុះឡើងដល់កម្រិតថ្មី កើន ៧០០ភាគរយចាប់ពីឆ្នាំ ២០០៤មក
ទីក្រុងញូវយ៉កៈ សព្វថ្ងៃនេះ ក្រុមហ៊ុន Google កំពុងតែស្ថិតនៅ លំដាប់ថ្នាក់ខ្ពស់មួយ ដែលធ្វើឲ្យ តម្លៃហ៊ុនកើនឡើង ដល់ ៨០០ដុល្លារក្នុង១ហ៊ុន។ តម្លៃហ៊ុនរបស់ខ្លួនបាន កើនឡើងគ្រប់ ពេលវេលា ដែលការបិទអាជីវកម្ម លក់មូលបត្រកាលពីថ្ងៃចន្ទ ម្សិលមិញនេះ តម្លៃនៅត្រឹម ៨២១,៥០ដុល្លារក្នុង១ហ៊ុន
ប្រេងឆៅធ្លាក់ថ្លៃ ដោយសារមានក្ដីបារម្ភពី ការកាត់បន្ថយការចំណាយរបស់អាមេរិក
តម្លៃប្រេងឆៅបានធ្លាក់ចុះជាច្រើនសប្ដាហ៍ នៅគ្រាដែលរដ្ឋាភិបាលអាមេរិក សម្រេចកាត់បន្ថយការចំណាយដែលមានផលប៉ះពាល់ដល់វិស័យសេដ្ឋកិច្ច ។ ការកាត់បន្ថយចំណាយ៨៥ពាន់លានដុល្លារដែលចូលជាធរមានកាលពីថ្ងៃសុក្រ សប្ដាហ៍កន្លងទៅ លោកអូបាម៉ាថ្លែងថា នឹងប៉ះពាល់ដល់បុគ្គលម្នាក់ៗព្រមទាំងសេដ្ឋកិច្ចទាំងមូល
LG ចេញលក់ ស្មាតហ្វូន ស៊េរី L អស់១៥លានគ្រឿង
ក្រុមហ៊ុន LG បានប្រកាស ពីភាពជោគជ័យថ្មីមួយ ក្នុងការចេញលក់ ទូរស័ព្ទ Smartphone L Series ដែលដំណើរការ ដោយប្រព័ន្ធប្រតិបត្តិការណ៍ Android ដែលបានបញ្ចេញលក់ អស់ចំនួន ១០ លានគ្រឿង ក្នុងរយៈពេល ២ខែដំបូង ហើយកើនឡើងដល់ចំនួន១៥ លានគ្រឿង កាលពី ពេលថ្មីៗនេះ ។
អគ្គនាយកដ្ឋានគយនឹងបង្កើនការពិនិត្យលម្អិតបែបបទគយលើទំនិញនាំចេញ
ភ្នំពេញៈ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជានឹងចាប់ផ្តើមសិក្សានីតិវិធីនិងបែបបទគយលើមុខទំនិញនាំចេញខណៈអ្នកជំនាញរំពឹងថា វានឹងជួយកែលម្អប្រសិទ្ធភាព ពាណិជ្ជកម្មឲ្យកាន់តែប្រសើរ។
វៀតណាម ឡាវ ថៃ ជំរុញកិច្ចសហ ប្រតិបត្តិការ ផ្នែកដឹកជញ្ជូន
ហាណូយៈ រដ្ឋមន្ត្រីទទួលបន្ទុកផ្នែកដឹកជញ្ជូន ប្រចាំប្រទេសវៀតណាម ឡាវ និងប្រទេសថៃ បានជួបប្រជុំនៅក្នុង ទីក្រុងហាណូយ ក្នុងសន្និសីទសារពត៌មាន កាលពីថ្ងៃព្រហស្បតិ៍ កន្លងទៅនេះ ដើម្បីពិភាក្សា ស្វែងរកដំណោះ ស្រាយបង្កើនកិច្ចប្រតិបត្តិការត្រីភាគីផ្នែកដឹកជញ្ជូន ក្នុងពេលខាងមុខ។
ក្រុមហ៊ុនជប៉ុនគ្រោងនឹងវិនិយោគបន្ថែម១០០លានដុល្លារបន្ទាប់ពីទិញយកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយនៅកម្ពុជា
ភ្នំពេញៈ ក្រុមហ៊ុន Business Partner Co.,Ltd ដែលជាក្រុមហ៊ុនប្រតិបត្តិករហិរញ្ញវត្ថុដ៏ធំមួយនៅប្រទេសជប៉ុន បានបង្ហាញពីគម្រោងវិនិយោគ១០០លានដុល្លារបន្ថែមទៀត ទៅលើការផ្តល់ប្រាក់កម្ចីបង់រំលោះក្នុងប្រទេសកម្ពុជា បន្ទាប់ពីបានទិញយកក្រុមហ៊ុន Active People´s Mircrofinance ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុថ្មីមួយ ដែលទើបតែប្រតិបត្តិការនៅកម្ពុជាជាង២ឆ្នាំ។
តម្លៃ0ប្រេងនៅលើទីផ្សារអាស៊ីធ្លាក់ចុះ
សាំងហ្គាពួរ៖ គេហទំព័រសិង្ហបុរី Channel News Asia ចុះផ្សាយនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៣នេះថា តម្លៃប្រេងនៅលើទីផ្សារអាស៊ីធ្លាក់ចុះ។
ជើងហោះហើរ ពីទីក្រុងដូហា មកកាន់ទីក្រុងភ្នំពេញ បានចាប់ផ្តើមដំណើរការហើយ
ភ្នំពេញ៖ ក្រុមហ៊ុនអាកាសចរណ៍ កាតា អ៊ែរវេយ៍(Qatar Airways) ដែលជាក្រុមហ៊ុនអាកាសចរណ៍ជាតិ នៃរដ្ឋរបស់ប្រទេសកាតា បានចាប់ផ្តើមសម្ពោធជើងហោះហើរ របស់ខ្លួន ពីទីក្រុងដូហា ប្រទេសកាតា(QATAR) មកកាន់រាជធានីភ្នំពេញ ប្រទេសកម្ពុជា ហើយនៅរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១២នេះ នាអាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ។
រដ្ឋាករទឹកក្រុងភ្នំពេញ ចែកភាគលាភ ដល់ភាគហ៊ុនិក នៅខែមេសា
ភ្នំពេញៈ រដ្ឋាករទឹកក្រុងភ្នំពេញ នឹងធ្ចែកភាគលាភដល់ អ្នកទិញភាគហ៊ុនរបស់ខ្លួនជាលើកដំបូង នៅដើមខែមេសា ឆ្នាំ២០១៣ខាងមុខ បន្ទាប់ពីស្ថានប័នផ្គត់ផ្គង់ ទឹកស្អាតរបស់រដ្ឋមួយនេះ ធ្វើការប្រជុំក្រុមប្រឹក្សាភិបាល របស់ខ្លួននៅខែមីនាឆ្នាំ២០១៣ ដើម្បីអនុម័តថវិកាដែលត្រូវបែងចែក។
ត្រួតពិនិត្យ និងដោះស្រាយ បញ្ហាពាណិជ្ជកម្ម និងវិនិយោគ តំបន់ព្រំដែនកម្ពុជា-ថៃ
បន្ទាយមានជ័យ: ប្រតិភូជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មកម្ពុជា ដឹកនាំដោយទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានពិនិត្យនិងដោះស្រាយបញ្ហាពាណិជ្ជកម្ម និងវិនិយោគតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ក្នុងនោះបានបំពេញការងារនេះពេញមួយថ្ងៃ នៅភូមិសាស្ត្រខេត្តបន្ទាយមានជ័យ បន្ទាប់ពីខេត្តឧត្តរមានជ័យ សៀមរាប បាត់ដំបង និងខេត្តប៉ៃលិនមក។
ដំណាំមេ្រច នៅខេត្តរតនគិរី កាន់តែមាន តម្រូវការ
រតនគិរី៖ ម្ចាស់កសិដ្ឋានចំការម្រេចគ្រួសារ នៅភូមិសោមគល់ ឃុំសោមធំ ស្រុកអូរយ៉ាដាវ បានថ្លែងឱ្យដឹងថា កំណើនតម្រូវការ នៅខេត្តរតនគិរី កាន់តែមានខ្លាំង និងចាំបាច់ត្រូវមានការដាំឱ្យបានកាន់តែច្រើន។
មាសធ្លាក់ថ្លៃដល់កម្រិតទាបបំផុតក្នុង៦សប្តាហ៍នេះ
មាសបានធ្លាក់ថ្លៃដល់កម្រិតទាបបំផុត ចាប់តាំងពីថ្ងៃទី៤ ខែមករា និងតៀមសម្រាប់សប្តាហ៍ខាតបង់ធំបំផុត ក្នុងឆ្នាំនេះ បន្ទាប់ពីមានឯកសារបានបង្ហាញថា អ្នកវិនិយោគ George Soros និង Louis Moore បានកាត់ភាគហ៊ុនក្នុងផលិតផលពាណិជ្ជកម្មដោះដូរ កាលពីត្រីមាសមុន។
បេឡារុស្ស នឹងបើករោងកច្រ ដំឡើងត្រាក់ទ័រ នៅកម្ពុជា ក្នុងឆ្នាំនេះ
ភ្នំពេញ៖ប្រទេសបេឡារុស្ស គ្រោងនឹងបើករោងចក្រដំឡើង ត្រាក់ទ័រនៅកម្ពុជា នៅចុងឆ្នាំ២០១៣ ខាងមុខនេះ ដើម្បីផលិតត្រាក់ទ័រផ្គត់ផ្គង់ទីផ្សារកម្ពុជា និងទីផ្សារ បណ្តា ប្រទេសអាស៊ាន ប្រកួតប្រជែងនឹងត្រាក់ទ័រ របស់ប្រទេសចិន និងជប៉ុន។
អតីតស្ថាបនិក BlackBerry លក់ភាគហ៊ុនរបស់ខ្លួន
លោក Jim Balsillie ដែលជានាយកប្រតិបត្តិការរួម នៅក្នុងក្រុមហ៊ុន Research In Motion Ltd.រហូតមកដល់ខែមករាឆ្នាំ ២០១២ កន្លងទៅនោះ បានលក់ភាគហ៊ុន នៅសល់របស់លោក ចំនួន ៥,១ភាគរយ ដែលជាចំណែកមួយចុងក្រោយ បង្អស់នៅក្នុងក្រុមហ៊ុននេះ ដែលលោក បានបន្ត ជួយក្រុមហ៊ុននេះ អស់រយៈពេលជាង ២០ឆ្នាំ មកហើយ។



